យើងទាំងអស់គ្នាបានដឹងហើយថា វាមានគ្រោះថ្នាក់ណាស់ ពេលអ្នកបើកបរ បណ្តើរ និយាយទូរស័ព្ទ ឬ លេខchat (សរសេរសារ)។ ចុះមានគ្រោះថ្នាក់អ្វីកើតឡើងពេលដែលអ្នកធ្វើដំំណើរដោយថ្មើជើងវិញ គឺមានគ្រោះថ្នាក់ដូចគ្នា។ ជាក់ស្ដែង នារីរូបស្រស់ សាច់សខ្ជីជាជនជាតិចិបានដើរធ្លាក់លូ (Storm Drain) ខណៈនាងកំពុងតែសរសេរសារឆ្លើយឆ្លងគ្នា។ នាងមិនបានមើលផ្លូវទេ ដោយសាររវល់មើលអក្សរខ្លាចសរសេរខុស តែមិនខ្លាចដើរខុសផ្លូវ បានបណ្តាលឲ្យនាងធ្លាក់ជើងម្ខាងរបស់នាងចូលក្នុងបន្លោះប្រហោងលូ សំរាប់នាំទឹកហូរ។ ភ្លាមៗនោះមនុស្សម្នាដែលនៅទីនោះបានជួយនាង តែការព្យាយាមរបស់ពួកគេមិនបានសំរេចឡើយ រហូតដល់ក្រុមអ្នកជំនាញមកជួយ ដែលចំណាយពេលរហូតដល់៤៥នាទី ទើបអាចយកជើងម្ខាងរបស់នាងមកវិញបាន។ នេះអាចថាជាមេរៀនមួយដ៏ល្អសំរាប់អ្នកដែលចូលចិត្តលេងឆាតពេក ដោយភ្លេចខ្លួនថាកំពុងតែធ្ចើអ្វី។ ប្រយ័ត្នខ្មាស់គេណា៎ ប្រិយមិត្តទាំងឡាយ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ស្រីស្រស់ចិនម្នាក់នេះបានដើរធ្លាក់លូ ខណៈពេលកំពុងតែលេង chat |