ការបញ្ចូនអ៊ីម៉ែលទៅមនុស្សដទៃ (ដោយបំពេញអាស័យដ្ឋានខុស) ការបញ្ជូនអ៊ីម៉ែលមានទិន្នន័យច្រឡំ ជារឿងគួរឲ្យមានការបារម្ភ។ ពេលដែលអ្នកចង់ផ្ញើរលំហាត់ ឬ កិច្ចការឲ្យគ្រូ តែភ្លេចមិនបានភ្ជាប់វាជាមួយ អ្នកពិតជាមានអារម្មណ៍មិនស្រួល ហើយអ្នកនឹងផ្ញើរឲ្យគាត់ម្តងទៀត។ លោកគ្រូនឹងអារម្មណ៍មិនល្អ កាលណាអ្នកបញ្ចូនមកច្រើនបែបនេះ។ អ្នកត្រូវផ្ញើរឯកសារសំខាន់របស់ក្រុមហ៊ុនដល់លោកប្រធាន តែបំពេញអាស័យដ្ឋានអ៊ីម៉ែលរបស់គាត់ខុស ផ្ញើរទៅអ្នកផ្សេង... ជារឿងមួយគួរឲ្យឈឺក្បាល។ ឥឡូវនេះអ្នកអាច ធ្វើការ Unsend អ៊ីម៉ែលដែលបានផ្ញើរទៅបានហើយជាមួយ gmail។ ក្នុងចន្លោះពេលផ្ញើរ រហូតដល់៣០វិនាទី អ្នកអាចunsend អ៊ីម៉េលរបស់អ្នកបាន។
របៀបកំណត់ Unsend នៅក្នុង Gmail
ជាដំបូងអ្នកចូលឡុកចូលGmail Account របស់អ្នក រួចនៅផ្នែកខាងស្ដាំ ខាងលើ ចុចលើរូបភាព Setting (មើលរូប)
បន្ទាប់មក ធីក Enable Undo Send រួចអ្នកអាចជ្រើសរើសយកចំនួនវិនាទី (មើលរូបភាព)
តែលក្ខណៈថ្មីនេះនៅមិនទាន់មានសំរាប់ទូរស័ព្ទទេ តែគេរពឹងថានឹងចេញក្នុងពេលឆាប់ៗនេះ