Dynamic Content - Web Application
ជាទូទៅជាពពួកវេទិកា Forum ឬ ប្លុក និង បណ្តាញសង្គម ដែលទាក់ទងទៅនឹងការបញ្ចូលទិន្នន័យពីអ្នកប្រើប្រាស់។ កាលណាអ្នកសរសេរអត្ថបទ ឬ ឃ្លា រូបភាពនៅក្នុង forum, blog, ឬ បណ្តាញសង្គម មានន័យថាអ្នកបានបន្ថែម (ផ្លាស់ប្តូរ)ខ្លឹមសាររបស់វា។ នោះខ្លឹមសាររបស់forum blog, ឬ បណ្តាញសង្គមត្រូវបានកែប្រែ ឬ បន្ថែម ដែលគេហៅថា Dynamic content។ Dynamic Content Web Application នឹងធ្វើការឆ្លើយតបទៅនឹងអ្វីដែលអ្នកចង់បាន នៅពេលអ្នកចង់ស្វែងរកអ្វីមួយ។នៅក្នុងការបង្កើតជា Web Application គេតែងលឺពាក្យ Client-side និង Server-side ដែលពួកវាមានទំនាក់ទំនងគ្នាខ្លាំងណាស់
Client-side សំដៅដល់ផ្នែកនៃកម្មវិធី (Application) ដែលដំណើរការលើម៉ាស៊ីនរបស់អ្នកប្រើប្រាស់ គឺ web browser។កាលណាទំព័របណ្តាញត្រូវបានស្នើរសុុំ server នឹងបញ្ជូនទៅកាន់ client ក្នុងទំរង់ជា html css បន្ទាប់ពីបានប្រតិបត្តិរួច។ អ្នកគួរតែមានការប្រុងប្រយ័ត្នក្នុងការសរសេរកូដនៅខាងផ្នែក client ពីព្រោះថា code នោះត្រូវបានមើលឃើញដោយអ្នកទស្សនា ជាពិសេស code ដែលទាក់ទងទៅនឹងការទាញយកទិន្នន័យដែលសំខាន់។
server-side អ្នកប្រើប្រាស់ មិនអាចមើលcode និង ដឹងពីការងាររបស់វានោះទេ ដោយសារវាត្រូវបានប្រតិបត្តិនៅលើម៉ាស៊ីនមេ រួចបញ្ជូនលទ្ធផលទៅកាន់អ្នកប្រើប្រាស់ client។ នៅផ្នែកនេះ អ្នកអាចសរសេរកូដដែលជាការងាររបស់ web application ទាំងមូលបាន។ កូដPHP ដែលអ្នកសរសេត្រូវបានserver ប្រើប្រាស់ PHP interpreter ដើម្បីបកប្រែ បម្លែង គណនា រួចចេញលទ្ធផលជាទម្រង់ htmlហើយបញ្ជូនទៅកាន់អ្នកស្នើរសុំ (client web browser)។
ចាប់ផ្តើមហើយ
ទំរង់នៃឯកសារ PHP:មានកន្ទុយឯកសារ .php ហើយវាអាចសរសេរលាយជាមួយកូដ html និង ឃ្លាដែលមិនត្រូវបានបកប្រែ ឃ្លាអក្សរធម្មតា)។ ការចាប់ផ្តើមសរសេរ គឺយើងចាប់ផ្តើម ដោយបើកស្លាករបស់វា: ឧទាហរណ៍៖ <?php echo “This is PHP.”?>
សរសេរលាយជាមួយ html
<h1>My first page</h1>
<p>This text is not interpreted</p>
<p>
<?php
$a = 2;
$b = 5;
echo "Hello World!";
echo $a."+".$b." is ".($a+$b);
?>
</p>
គួរបញ្ជាក់ផងដែរថា ដើម្បីអាចដំណើរការមើលលទ្ធផលនៃកូដ របស់ PHPអ្នកត្រូវការចាំបាច់នូវ server មួយសំរាប់ដំណើរការ ដូចនេះអ្នកអាចប្រើប្រាស់ XAMPP WAMP សំរាប់ការសាកល្បងដំណើរការ។