រហូតមកដល់ពេលនេះ Appleទាន់បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបញ្ចេញ iPhone 7 នៅឡើយទេ ទេមានការរំពឹងជាច្រើនបានលើកឡើងថា វានឹងនៅក្នុងខែ កញ្ញាជាមួយនឹង iOS 9។ តាមរយៈការរាយការណ៍របស់កាសែតបរទេសនានា ថា iPhone 7 នឹងចេញនៅកំឡុងខែ កញ្ញាឆ្នាំនេះ ដោយមកជាមួយនិងប្រព័ន្អប្រតិបត្តិការថ្មីគឺ iOS 9។ គួរបញ្ជាក់ថា iPhone 6 និង iPhone 6 plus ទើបតែបានចេញលក់ប៉ុន្មានខែកន្លងទៅនេះ ដែលមានអ្នកទិញប្រើប្រាស់ជាច្រើន។ តាមការចុះផ្សាយរបស់ការសែត គេនិយាយថា វា (iPhone 7)នឹងត្រូវបានដាក់លក់នៅចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែ កញ្ញា។ គេក៏បានសរសេរបញ្ជាក់ថា អាយហ្វូន ៧ (iPhone 7) ដែលនឹងចេញនោះគឺជាមិនមែនជា iPhone 7នោះទេ តែវាជា iPhone 6S។ មានឃ្លាមួយដែលគេបានសរសេរថា iPhone 7 នឹងបង្ហាញខ្លួនដោយភ្ជាប់មកជាមុខងារថ្មីជាច្រើន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ កាមេរ៉ាបានបន្ថែមល្អប្រសើរជាងមុន (មិនទាន់អាចបញ្ជាក់បាន )។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ព័ត៌មានជុំវិញការលេចចេញ iPhone 7 |