អ្នកបង្កើតវេបសាយ ប្រាកដណាស់ បានស្គាល់នូវ Page មួយនេះ ហើយវាចាំបាច់សំរាប់វេបសាយរបស់ពូកគេ។
គ្មាននរណាចង់ឲ្យអ្នកទស្សនារបស់ខ្លួន ចំណាយពេលយូរក្នុងការអាន ឬ មើល Error Pageនេះទេ ហើយជាការពិតវាកើតឡើងជាញឹកញាប់។ ដូចនេះការរៀបចំ និង រចនាវាឲ្យល្អប្រសើរគឺចាំបាច់ សំរាប់វេបសាយនិមួយៗ។
តើ404 Error Page ជាអ្វី?
អ្នកទស្សនា (Visitor) អាចនឹងជួបប្រទះនូវ404 Error Page នេះ ដោយសារតែគាត់ព្យាយាមបើក Pageដែលពុំមាននៅក្នុងវេបសាយរបស់យើង។ ដោយសារតែយើងបានលុបវាចេញ ឬ មានបញ្ហាជាមួយនឹង internet ឬ Server Down ជាដើម អ្នកទស្សនាចុចលើ URL ដែលគ្មាននក្នុងវេបសាយ ឬ អាចគាត់បើក URLខុស។ ខាងក្រោមនេះជាMessage ទូទៅដែលជាលទ្ធផលរបស់ 404 Error Page៖
- 404 Not Found
- HTTP 404 Not Found
- 404 Error
- The Page cannot be found
- The requested URL was not found on this server
តើ404 Error Page គួរតែមានសរសេរព័ត៌មានអ្វីខ្លះ?
វាគួរតែជាPageដែលប្រាប់អ្នកទស្សនាថា វាជា Error Page ហើយតើគាត់អាចធ្វើអ្វីបានខ្លះនៅលើ Pageនេះ។ អ្នកគួរតែអាចផ្លាស់ប្តូរពាក្យដើម 404 Error ទៅជាឃ្លាអ្វីផ្សេង ដែលអ្នកទស្សនាងាយយល់។ ការសរសេរឃ្លាពន្យល់នៃមូលហេតុដែលនាំគាត់ឲ្យមកបើកPageនេះក៏ជាការមួយចាំបាច់ដែរ។ អ្នកគួរតែដាក់ ប្រអប់សំរាប់ឲ្យគាត់អាចស្វែងរកអ្វីផ្សេងទៀតជាការមួយល្អប្រសើរ។ គួរកុំដាក់ជំរើសច្រើនពេក ដែលនាំឲ្យមានការរំខាន និង ស្មុគស្មាញសំរាប់គាត់ (មិនដឹងជ្រើសយកជំរើសណាមួយ) ហើយត្រូវបានសរសេរឃ្លា ដោយប្រាប់ពីការណែនាំអ្វីដែល់គាត់អាចធ្វើបាន ឬ នឹងធ្វើបន្ទាប់ (សូមចុចទីនេះ ដើម្បីត្រឡប់ទៅកាន់ទំព័រដើម ជាដើម -ល-។)
Google ក៏បានសរសេរផងដែរថា គួរតែរចនាវា(404 Error Page)ឲ្យមានភាពដូចគ្នា ឬ ខុសគ្នាតិចតួច សំរាប់ Error Page និង Pageធម្មតា ចៀសវាងការរចនាដែលមានភាពខុសគ្នាខ្លាំង អាចនាំឲ្យអ្នកទស្សនាពិបាកយល់ ឬ ភ្ញាក់ផ្អើល។ អាចអនុញ្ញាត្តិឲ្យគាត់អាចផ្ញើរសារ មកកាន់យើង(ម្ចាស់វេបសាយ) អំពីកំហុសឆ្គងនេះជាអ្វីដែលបានសរសេរដោយ Google។
ការសរសេរឃ្លាកំផ្លោកកំប្លែង ឬ ដាក់រូបភាពដែលអស់សំណើច ជាគំនិតមួយម្យ៉ាងដែរ តែសូមកុំឲ្យមាន scroll bar ឲ្យសោះ។ក្នុងករណីវាតំរូវឲ្យគាត់ (អ្នកទស្សនា) ឡុកចូលទើបអាចបើកមើក Pageណាមួយបាន នោះគូរតែប្រាប់គាត់ពីមូលហេតុនេះ (អ្នកត្រូវឡុកចូលជាមុនសិន... ជាដើម) កុំភ្លេចសរសេឃ្លាសុំទោសគាត់អំពីកំហុសឆ្គងនេះ។
សូមក្រឡេកមកមើល 404 Error Page របស់វេបសាយទាំងនេះ៖