មានវិធីនិងរបៀបជាច្រើនដែលអ្នកអាចធ្វើបានដើម្បីរក្សាសុវត្ថិភាពរបស់អ្នក កំឡុងពេលដែលអ្នកប្រើប្រាស់ អ៊ិនធើណែត។ តើអ្នកប្រើប្រាស់មធ្យោបាយ ឬ វិធីណាមួយ។ ថ្ងៃនេះយើងសូមលើកយកវិធីសាស្រ្ត ដែលអ្នកជំនាញតែងតែប្រើប្រាស់ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ និង គ្រួសាររបស់គាត់ផងដែរ។
 ដំបូងនេះជាដំបូន្មានរបស់លោក Kurt Roemer (Chief security strategist) ដែលបានរៀបរាប់ថា ការធ្វើបច្ចុប្បន្នភាពរបស់កម្មវិធីវិធីសាស្រ្តដែលគាត់តែងធ្វើ ហើយគាត់បន្តថា ត្រូវតែប្រាកដថារាល់អ្វីដែលអ្នកប្រើប្រាស់ ត្រូវតែមានប្រភពច្បាស់លាស់ ពិនិត្យមើលតំណភ្ជាប់(Link)ដែលបានផ្ញើរមកអ្នកតាមរយៈemail ថាវាត្រឹមត្រូវ និងមកពីមនុស្សដែលអ្នកស្គាល់ច្បាស់។អ្នកអាចពិនិត្យមើលតំណភ្ជាប់នោះបានដោយប្រើប្រាស់ Google មុននឹងអ្នកចុចលើតំណភ្ជាប់នោះ។

ប្រើប្រាស់ជញ្ជាំងភ្លើង(Firewall)នោះផ្ទះ ហើយការណែនាំសមាជិកគ្រួសារអំពីវិធីសាស្រ្តការពារខ្លួនជាការប្រសើរ នេះជាការលើកឡើងរបស់លោក Chase Cunningham (Threat Intelligence)។ លោកបានបន្តដោយថា ការកំណ់តលទ្ធភាពដែលកូនៗរបស់អ្នកអាចប្រើប្រាស់អ៊ិនធើណែតបាន ក៏ជាអ្វីដែលលោកតែងអនុវត្ត ដែលវាជាការអប់រំមួយសំរាប់ពួកគេអំពីសុវត្ថិភាពពេលលេងអ៊ិនធើណែតផងដែរ។ ក្រៅពីនេះលោកបានសង្កត់ធ្ងន់ថា ប្រើប្រាស់ឧបករណ៍ដែលផ្តល់ដោយខាងក្រមហ៊ុនផ្តល់សេវាកម្មអ៊ិនធើណែតគឺវាល្អប្រសើរជាងឧបករណ៍ដែលអ្នកទិញខ្លួនឯង ដូចជាឧបករណ៍ routerជាដើម ហើយត្រូវប្តូរលេខសំរាប់របស់ឧបករណ៍(ដែលបានកំណត់ពីក្រុមហ៊ុន)ពេលអ្នកប្រើប្រាស់វា។
 សំរាប់លោក Mark (senior research scientist) វិញអ្វីដែលសំខាន់នោះគឺ លេខសំងាត់ (Password) គាត់បានផ្តាំថា អ្នកគួរតែចងចាំរបស់ដាក់លេខសំងាត់គឺ ទីមួយ លេខសំងាត់របស់គណនីរបស់អ្នក និងទីពីរលេខសំងាត់សំរាប់កម្មវិធីគ្រប់គ្រងលេខសំងាត់ទាំងនោះ។ កម្មវិធីសំរាប់គ្រប់គ្រងនិងបង្កើតលេខសំងាត់រួមមាន 1Password, Dashlane, និង LastPass ដែលអ្នកអាចប្រើប្រាស់សំរាប់ការបង្កើតលេខសំងាត់ និង គ្រប់គ្រងរាល់លេខសំងាត់របស់អ្នកបាន។ អ្នកមិនចាំបាច់ត្រូវចងចាំរាល់លេខសំងាត់គ្រប់គណនីរបស់អ្នកនោះទេ កម្មវិធីទាំងនោះនឹងជួយអ្នកក្នុងការចងចាំដោយអ្នកគ្រាន់តែចងចាំលេខសំងាត់សំរាប់កម្មវិធីនោះបាហើយ។
អ្នកមិនអាចចងចាំលេខសំងាត់របស់អ្នកដែលមានច្រើនលើសពី១០ គណនីផ្សេងគ្នាបានទេ ត្រូវអត់? ដូចនេះកម្មវិធីខាងលើនោះអាចជួយអ្នកបាន។ នេះជាអ្វីដែលលោក Ryan (Intelligence Director) បានលើកឡើងដូចលោក Mark។ ម្យ៉ាងទៀតគាត់បានប្រើប្រាស់ Virtual Machine កាលណាគាត់ធ្វើអ្វីមួយដែលគិតថាអាចមានផលប៉ះពាល់ណាមួយកើតឡើង។ ក្នុងករណីអ្នកត្រូវបានគេជ្រៀតចូល(Hack) នោះវាមិនមានផលប៉ះពាល់អ្វីដល់ទិន្នន័យរបស់អ្នកដែលនៅលើម៉ាស៊ីនកុំព្យូទ័រពិតឡើយ ពីព្រោះថាគេបានជ្រៀតចូលតែម៉ាស៊ីនក្លែងក្លាយ(Virtual Machine)តែប៉ុនណោះ ។ ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើអ្វីដែលអាចមានផលប៉ះពាល់ (ដូចជា download ទិន្នន័យជាដើម) គួរតែdownloadទិន្នន័ដែលមានប្រភពច្បាស់លាស់ និង ពិនិត្យមើលឲ្យបានត្រឹមត្រូវ ចៀសវារទទួលបានផលប៉ះពាល់អំពីអ្វីដែលអ្នកបាន download។
ជារួមដើម្បីការពារសុវត្ថិភាពរបស់អ្នកក្នុងប្រព័ន្ធអ៊ិនធើណែត អ្នកគួរតែកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនរណាម្នាក់ឲ្យសោះ តាមដែលអ្នកអាចធ្វើបាន។ ហើយណែនាំសមាជិកក្នុងគ្រួសារពីវិធីការពារខ្លួនផងដែរ ដើម្បីមានសុវត្ថិភាពទាំងអស់គ្នាណា៎។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| តោះស្តាប់ដំបូន្មានរបស់អ្នកជំនាញអំពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព |