គ្រាន់តែសារខ្លីមួយនេះសោះ អាចធ្វើឲ្យ Skype ទៅជាគាំបាន
បញ្ហាមួយដែលតែងកើតចំពោះកម្មវិធី Skype ដែលគ្រាប់ប្រភេទទាំងអស់ រួមមាន desktop, និង mobile គឹជាបញ្ហាគាំ កាលណាអ្នកសរសេរសារខ្លីមួយ http://: រួចចុចផ្ញើរ។
បញ្ហានេះវាមានសភាពធ្ងន់ធ្ងរ ដែលបង្ខំឲ្យអ្នកត្រូវតំឡើងកម្មវិធីSkype ឡើងវិញទើបវាលែងគាំ។ បើតាមសេចក្តីរាយការណ៍មកថា កាលណាអ្នកកំពុងតែសន្ទនាគ្នាតាមរយៈកម្មវិធី Skype ហើយទទួលបានសារ http://: ដែលបានផ្ញើរដោយដៃគូសន្ទនារបស់អ្នក នោះកម្មវិធី Skype នេះនឹងជាបគាំមួយរំពេច ទាំងនៅលើ ប្រព័ន្ធប្រតិបត្តិការ Windows, Android និង iOS។
រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយចំពោះភាពខ្វះខាតនេះនោះឡើយទេ តែតាមអ្នកនាំពាក្យរបស់ Skype បានថ្លែងថា ខាងខ្លួនកំពុងដុតដៃដុតជើងសំរាប់ការដោះស្រាយហើយ។
ជាជំហានដំពុង ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវឲ្យអ្នកដែលបានសរសេរសារនោះ (http://:)ផ្ញើរមកឲ្យអ្នក លុបសារនោះចេញ ហើយជៀសវាងផ្ញើរសារប្រភេទនេះទៀត រង់ចាំដំណោះស្រាយថ្មីពី Skype។