- ឈ្មោះរបស់អថេរ ឬ variable ត្រូវតែចាប់ផ្តើមដោយតួអក្សរ (មិនថាអក្សរតូច ឬ អក្សរធំ) ឬ ចាប់ផ្តើមដោយសញ្ញា underscore(_)
- ឈ្មោះមិនអាចមានសញ្ញា (.) ឬ សញ្ញាពិសេសឡើយ ដូចជាសញ្ញា ! @ # $ & ^ ( ) + - = [ ] { } ; -ល- ជាដើម
- ឈ្មោះមិនអាចមានសញ្ញាដកឃ្លាឡើយ ហើយមិនត្រូវមានតួអក្សរវែងពេក(គួរតែត្រឹម៣០តួអក្សរឬ តិចជាងនេះ)
- ឈ្មោះរបស់អថេរមួយមិនអាចដូចគ្នាទៅនឹងឈ្មោះរបស់អថេរមួយផ្សេងទេ
- ហើយក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ អ្នកកំណត់ជារបៀបនៃការដាក់ឈ្មោះដោយខ្លួនឯងដើម្បីមានភាពងាយស្រួលដល់អ្នក ក្នុងការសរសេរកូដ។
នៅក្នុង VBA គេប្រកាសអថេរ ដោយប្រើប្រាស់ពាក្យ Dim នាំមុខឈ្មោះរបស់អថេរ ហើយបញ្ចប់ដោយ ប្រភេទរបស់វា។ ឧទាហរណ៍៖
Dim myVariable As DataType
វាមិនខុសគ្នាពីភាសាprogramming ឯទៀតដែលមានប្រភេទទិន្នន័យដូចគ្នា ដូចជា Boolean, String, Byte, Integer, Long, Single, Double, Currency, Date, Variant និង Object។
Dim EmployeeIsFullTime As Boolean
Dim FullName As String
Dim EmployeeStatus As Byte
Dim YearHired As Integer
Dim DaysOnJob As Long
Dim SickTime As Double
Dim HourlySalary As Currency
Dim DateOfBirth As Date
ចំពោះ variant Datatype ជាប្រភេទមួយដែលឥតកំណត់ ហើយអ្នកអាចប្រើប្រាស់វា កាលណាអ្នកមិនដឹងច្បាស់នូវប្រភេទរបស់ទិន្នន័យ តែប្រសិនបើអ្នកជាអ្នកចាប់ផ្តើមដំបូងជា VBA សូមចៀសវាងប្រើប្រាស់ ប្រភេទនេះ។ មួយទៀតគឺប្រភេទជា Object ដែលសំដៅដល់ ការប្រើប្រាស់ Class ឬជា Objectរបស់ Application ជាដើម ហើយក្នុងមេរៀនក្រោយៗ យើងនឹងលំអិតលើចំនុចនេះ។
Dim objVariable As Object
Dim app As Application
Dim p As ClsPerson
Dim currentDB As Database
ចំណែកឯ Constant គឺជាប្រភេទអថេរដែលតម្លៃរបស់វាមិនប្រែប្រួល ហើយគេតែងប្រើប្រាស់វាសំរាប់ជាការកំណត់នូវតម្លៃជាក់លាក់ណាមួយ ដូចជា PI, Color, Return-Line, NULL, TRUE, FALSE ជាដើម។