អត្ថបទនេះនឹងណែនាំអ្នកអំពីរបៀបក្នុងការបង្កើតជា web application ដោយប្រើប្រាស់ ភាសា java ជាមួយនឹង servlet លើសពីនេះគឺខ្ញុំប្រើប្រាស់នូវ maven សំរាប់ការគ្រប់គ្រងទៅលើ dependencies របស់ project ហើយអនុវត្តវាជាមួយនឹង Eclipse។ ជាការពិត Maven វាផ្តល់ភាពងាយស្រួលdeveloper ក្នុងការគ្រប់គ្រង libraries នៅក្នុង project របស់គេ។ ខាងក្រោមនេះជារបៀបនៃការបង្កើតជា web application ដោយអមជាមួយរូបភាព។
Tools ដែលប្រើប្រាស់រួមមាន
Eclipse Java EE IDE, Maven , M2Eclipse Plugin, និង Apache Tomcat Server សំរាប់host web application។ ខ្ញុំសន្មត់ថា អ្នកបានតំឡើងនិង រៀបចំពួគវាអស់ហើយ។
ជំហានទី១ បើកកម្មវិធី Eclipse ហើយ បង្កើតជា Project មួយថ្មី ដោយជ្រើសយក Maven Project ហើយ សូមកុំធិក (check) នៅលើជំរើស
Create a simple project (skip archetype selection) ហើយកំណត់ទីតាំងដែលអ្នកចង់រក្សា projectរបស់អ្នក រួចចុច Next។
នៅចំនុចបន្ទាប់ ជំហានទី២ អ្នកត្រូវកំនត់នូវ archetype របស់ project ដោយជ្រើសយក
maven-archetype-webapp (អ្នកអាចស្វែងរកវាដោយវាយនៅក្នុងប្រអប់ Filter ហើយជ្រើសយកវា ដែលមាន version = RELEASE បន្ទាប់មក ចុច Next។ នៅផ្នែកបន្ទាប់ ជំហានទី៣ អ្នកត្រូវកំណត់នូវ archetype parameters របស់ project។
Group Id: tk.itjonbot.tutorial.web.sample
Artifact Id: sample-web-project
Version: 0.0.1-SNAPSHOT
រួចចុច Finish ដើម្បីបញ្ចប់ការបង្កើត project។
ជំហានទី៤ បន្ទាប់ពីបានបង្កើតបានជោគជ័យនឹងបាននូវ project structure ដូចរូបខាងក្រោម។ ហើយដោយសារ ខ្ញុំនឹងប្រើប្រាស់នូវ servlet ដូចនេះ ត្រូវបន្ថែមនូវ dependency ទៅក្នុង projectដោយចូលទោកាន់ pom.xml
<!-- Java Servlet API -->
<dependency>
<groupId>javax.servlet</groupId>
<artifactId>javax.servlet-api</artifactId>
<version>3.1.0</version>
</dependency>
ចុងក្រោយ ខ្ញុំនឹង build projectនេះទៅជា
file *.war (sample-web-project.war) រួចយកទៅ deploy នៅលើ Apache Tomcat Server ជាការស្រេច។