ក្រុមហ៊ុនបាននិងកំពុងទាក់ទងជាមួយបណ្តាក្រុមហ៊ុននានាជាច្រើនដែលមាននូវកម្មវិធីសំរាប់ចាប់និងវិភាគផ្ទៃមុខរបស់មនុស្ស ដែលនេះជាគំរោងមួយសំរាប់ការវិវឌ្ឍរបស់ artificial intelligence របស់ខ្លួន។ គេបានទិញនូវក្រុមហ៊ុនមួយ ដែលជាក្រុមហ៊ុនផលិតកុំព្យូរទ័រអាចអាននិងដឹងអំពីអត្ថន័យរបស់ទឹកមុខមនុស្ស។ ការសិក្សាអំពីទឹកមុខមនុស្សនេះជាការរកឃើញថ្មី ហើយជាគំរោងមួយសំរាប់ Apple ក្នុងការដើរទៅមុខជាមួយ artificial intelligence ដែលនិយាយយ៉ាងសមញ្ញថា វាអាចដឹងពីអារម្មណ៍របស់មនុស្សបានតាមរយៈទឹកមុខ។ Appleបានបន្ថែម Artificial intelligence ខ្លះៗទៅក្នុង iOS9 ដែលអាចទាយដឹងថាអ្នកប្រើប្រាស់ចងស្វែងរកអ្វី ហើយវានឹងព្យាយាមស្វែងរកដោយបង្ហាញនៅលើscreen របស់ទូរស័ព្ទ។ វាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ ដែលដំណើរថ្មីមួយនេះវាអាចដឹងថាអ្នកមានអារម្មណ៍មួម៉ៅ ឬ ខឹងសម្បារនោះវានឹងចាក់ចំរៀងលឺខ្លាំងដើម្បីឲ្យអ្នកបានអារម្មណ៍ធូរស្បើយ។Appleថ្មីៗនេះក៏បានទិញនូវកម្មវិធីផ្សេងទៀតដូចជា Faceshiftដែលអាចវិភាគពីមនុស្សបាន និង Perceptio ដែលមានសម្ថភាពអាចដឹងពីរូបភាពបានយ៉ាងស៊ីជម្រៅ។ សូមរង់ចាំតាមដានថាតើនឹងមានអ្វីថ្មីពីក្រុមហ៊ុនយក្សមូយនេះជាមួយនឹង Artificial Intelligence។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| Apple ទិញយកកម្មវិធីដែលអាចប្រាប់ពីអារម្មណ៍របស់អ្នកប្រើប្រាស់តាមរយៈទឹកមុខរបស់គេ[AI- tell people’s emotions] |