តើអ្នកមានបំណងចង់បង្កើតទំព័របណ្តាញមួយសំរាប់ខ្លួនឯងដែរឬទេ? ប្រសិនបើអ្នកចង់ តើអ្នកនឹងប្រើប្រាស់ភាសាអ្វីសំរាប់ការបង្កើត? យើងសូមផ្តល់យោបល់ឲ្យអ្នកមួយគឺភាសា PHP។មានមូលហេតុមួយចំនួនដែលយើងចង់ឲ្យអ្នកប្រើប្រាស់ភាសា PHP សំរាប់ការបង្កើតទំព័របណ្តាញ
មានការនិយមប្រើប្រាស់ខ្លាំងមែនទែនពីសំណាក់ក្រុមហ៊ុន ឬស្ថាប័នធំៗ ដូចជាHarvard University រួមទាំងបណ្តាញសង្គមដ៏ល្បីឈ្មោះ facebook ។ជាមួយ PHP អ្នកប្រើប្រាស់អាចថែទាំ និង បន្ទាន់សម័យទំព័របណ្តាញបានយ៉ាងងាយស្រួល
មានភាពសមញ្ញ
ជាភាសាមួយដែលមានលក្ខណៈស្តដៀងគ្នាទៅនឹងភាសា C និង Perl ដែលអ្នកអាចងាយស្រួលរៀន
មិនថាអ្នកមានបទពិសោធន៍កំរិតណានោះទេ អ្នកអាចសិក្សា និង បង្កើតជទំព័របណ្តាញមួយបានយ៉ាងងាយស្រួល។
ជារបស់ឥតគិតថ្លៃ
ជារបស់ដែលអ្នកអាចស្វែងរកបាន និង ប្រ់ប្រាស់ក្នុងការបង្កើតទំព័របណ្តាញបានដោយសេរី មិនគិតថ្លៃ។ ថែមពីអ្នកអាចស្វែងរកជំនួយបានជាច្រើននៅលើអ៊ីនធើរណែត ដោយសារមានអ្នកប្រើប្រាស់វាច្រើន។
ល្បីឈ្មោះក្នុងពិភព CMS
Website ភាគប្រើប្រាស់ CMS ដូចនេះអ្នកអាចកែច្ឆៃតាមតំរូវការរបស់អតិថិជនរបស់អ្នកបានដោយលឿន ដូចជា Wordpress Drupal Joomla
មានបណ្តាញជាច្រើនដែលអ្នកអាចស្វែងរកជំនួយបានយ៉ាងល្អ លឿនរហ័ស សំបូរបែប និងមានការពេញនិយម....
ចាប់ផ្តើមរៀន ហើយ អ្នកនឹងស្រឡាញ់PHPមិនខាន