កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានថាGoogle កំពុងតែធ្វើការបង្កើតកម្មវិធីmessengerថ្មីមួយ ដែលមានឈ្មោះថា Google Messenger។វាត្រូវបានគេដឹងថាជា messenger ដែលមានលក្ខណៈឆ្លាតដោយសារវាមាន chatbots ដែលជាជំនួយការ ដូចគ្នាជាមួយនឹង Faecbook M ដែលអាចស្វែងរកចំលើយនូវអ្វីដែលអ្នកបានសួរ ចេញពីប្រភពផ្សេងៗ សំរាប់ផ្តល់ដល់ឲ្យអ្នក។ គេអាចនិយាយបានថាវាជាឧបករណ៍មួយដែលអាចផ្តោះផ្តងជាមួយមនុស្សបាន នេះហើយដែលធ្វើឲ្យវាមានលក្ខណៈ intelligentជាងFacebook M។ គេសង្កេតឃើញមានរឿងដែលជាបញ្ហាប្រឈមរបស់កម្មវិធីថ្មីនេះ ដោយសារកម្មវិធីmessenger ចំនួន២របស់Google ដែលរួមមាន Messenger និង Hangout មិនសូវមានភាពពេញនិយមខ្លាំងពីអ្នកប្រើប្រាស់ដូចជា facebook messengerឡើយ។ ដូចនេះគេបង្កើតកម្មវិធី messengerនេះដើម្បីអាចប្រកួតប្រជែងជាមួយកម្មវិធីឯទៀតដូចជា facebook messenger, WhatApp, Wechat ដែលកំពុងមានប្រជាប្រិយភាព។ បើតាមដឹង ចំនួនអ្នកប្រើប្រាស់ facebook និងWhatAppរួមគ្នាមានប្រមាណជា 2 billionនាក់ ហើយ Wechatរបស់ចិនមានចំនួន 650 millionនាក់ ខណៈSkype Viber មានប្រមាណជា 300 million នាក់។ ហេតុនេះវាអាចជាបញ្ហាសំរាប់ធ្វើឲ្យកម្មវិធីថ្មីនេះអាចទទួលបានទីផ្សារខ្ពស់ ណាមួយកម្មវិធីមួយចំនួនខ្លះក៏បានផ្តល់សេវាផ្សេងៗជាច្រើនទៀត ដូចជាការទិញទំនិញonline ការទូទាត់សាច់ប្រាក់ និងសេវាឯទៀតជាច្រើនផងដែរ។ ទោះជាយ៉ាងយើងមិនទាន់បានដឹងអំពីព័ត៌មានប្រាកដនៃការដាក់ឲ្យប្រើប្រាស់នូវGoogle Messengerនេះនៅឡើយទេ ហើយក៏ចាំមើលថាតើវាអាចកាន់កាប់ទីផ្សារបានដែរឬទេ??

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| Google កំពុងធ្វើការបង្កើតជា Google Messenger ដែលមានលក្ខណៈឆ្លាតវៃ [intelligent-messenger] |