- ប្រមូលប្រមាណជា២០០០០០ នៃសំលេងយំ ដែលបានថតពីទារកទើបកើត១០០នាក់
- អាចប្រាប់អ្នកអំពីមូលហេតុនៃការយំរបស់ទារក ដូចជា ឃ្លាន អស់កំលាំងឬងងុយគេង ឈឺចាប់ និង ខោទឹកនោមសើមជាដើម
- អាចវិភាគនិងប្រាប់អ្នកក្នុងរយៈពេល១៥វិនាទី
- ចំពោះទារកអាយុក្រោម 2សប្តាហ៍អាចផ្តល់ភាពត្រឹមត្រូវបាន 92% ខណៈដែល 85% សំរាប់ទារកក្រោម២ខែ
ទាំងនេះជាអី្វដែលមានទាក់ទងទៅនឹងកម្មវិធីថ្មីនេះ ដែលផ្តល់ភាពងាយស្រួលដល់អ្នកម្តាយគ្រប់រូបអាចដឹងអំពីមូលហេតុនៃការយំរបស់កូនៗ និងាយស្រួលលួងលោមគេផងដែរ។នៅពេលដែលក្មេងយំ អ្នកគ្រាន់តែចុចប៊ូតុងrecord ដើម្បីថតសំលេងរបស់កូនយំ នោះវានឹងបញ្ជូនសំលេងនោះទៅកាន់ Cloud Drive ហើយរង់ចាំប្រហែលជា១៥វិនាទី អ្នកអាចដឹងថាហេតុអីបានជាគេយំ។មួយវិញទៀត ពេលដែលអ្នកទាញយកកម្មវិធីនេះ វានឹងត្រូវឲ្យអ្នកវាយបញ្ចូលនូវអាយុនិងសញ្ជាតិរបស់ក្មេង។ ជាការពិតអ្នកម្តាយគ្រប់រូបពិតមិនចង់ឲ្យបុត្រជាទីស្រឡាញ់យំនោះទេ ដូចនេះសូមសាកល្បងវាមើល៎។ សំរាប់ Android OS ចុចទីនេះ Google Playstore ($2.74) ហើយ ទីនេះiTune Appstoreសំរាប់ iOS $2.99