ដោយការសរសេរជាមតិស្នើរសុំរបស់អ្នកអាន អាយធីជនបទ ទើបក្នុងអត្ថបទនេះ យើងសូមលើកយកអំពីការបង្កើតជា Java Window Application ជាមួយកម្មវិធី Eclipse ហើយបំលែងទៅជាExecutable File ដែលអាចយកទៅrunនៅលើម៉ាស៊ីនcomputerផ្សេងបាន។ យើងបានបង្កើតជាProjectមួយនៅក្នុង Eclipse ដែលមានឈ្មោះថា AwtSample ដែលមាន Class មួយមានកូដដូចខាងក្រោមនេះ៖
 package tk.itjonbot.java.awt;  
 import java.awt.Frame;  
 import java.awt.Label;  
 import java.awt.event.WindowAdapter;  
 import java.awt.event.WindowEvent;  
 public class App {  
      /**  
       * @param args  
       */  
      public static void main(String[] args) {  
           // TODO Auto-generated method stub  
           Frame mFrame = new Frame();  
           mFrame.addWindowListener(new WindowAdapter() {  
                @Override  
                public void windowClosing(WindowEvent e) {  
                     // TODO Auto-generated method stub  
                     System.exit(0);  
                }  
           });  
           mFrame.add(new Label("AwtSample App is executable jar file."));  
           mFrame.setSize(275, 80);  
           mFrame.setVisible(true);  
           mFrame.setTitle("AwtSample by itjonbot.tk");  
      }  
 }  
យើងសូមមិនបរិយាយលំអិតទៅលើកូដទេ ព្រោះអ្នកអាចដឹងនិងយល់ហើយ បន្ទាប់មកយើងចាប់ផ្តើមបំលែងវាទៅជាExecutable Jar File ដោយ​ Right Click ទៅលើ Project ហើយរើសយកពាក្យ Export (គួរបញ្ជាក់ថា អ្នកគួរតែ runវាជាមុនសិន ដើម្បីប្រាកដថាកូដរបស់អ្នកគ្មានError)



នៅត្រង់ចំនុចនេះ សូមជ្រើសយក Launch Configuration ឲ្យបានត្រឹមត្រូវ និង កំណត់ទីតាំងដែលអ្នកចង់រក្សាទូកនូវ Executable Jar File នោះ ហើយចុច Finishជាការស្រេច។ ចុងក្រោយអ្នកគ្រាន់តែ Double-ClicK ទៅលើJar File នោះ កូដរបស់អ្នកនឹងដំណើរការហើយ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| រៀនបង្កើត Java Window Application ហើយបង្កើតជា Executable File ជាមួយEclipse |