សូមប្រាកដថា អ្នកបានទាញយក wordpress និង xampp រួចហើយមុននឹងធ្វើការចាប់ផ្តើម។ បើអ្នកមិនទាន់មានទេ អាចចុចទីនេះសំរាប់ទាញយក wordpress (wordpress.org) និង ទីនេះ សំរាប់ xampp ។
របៀបដំឡើង xampp នៅលើ Windows៖ សូមចុចdouble-click ទៅលើ installation file របស់ xampp ដែលអ្នកបានទាញយក ហើយប្រសិនបើមានលោកជា security/firewall warnings កំឡុងពេលដែលដំឡើង សូមជ្រើសរើស និង កំណត់ឲ្យបានត្រឹមត្រូវ (ឧទា. Private network, such as my home or work network សូមជ្រើសយក Allow access)។ បន្ទាប់ពីអ្នកបានដំឡើងរួចរាល់ហើយ អ្នកអាចចាប់ផ្តើមសាកមើលដោយបើកនូវ xampp controller panel (ដែលអាចរកឃើញដោយចុចលើ Start Menu)។

នៅត្រង់ចំនុច Actions និមួយៗរបស់ services (Apache, MySQL) សូមចុចលើពាក្យ Start ដើម្បិឲ្យservicesទាំងនោះដំណើរការ។ ក្រោយមកសូមសាកល្បង់បើកweb browserរបស់អ្នក ហើយវាយក្នុងប្រអប់Address Bar នូវពាក្យថា localhost ឬអ្នកអាចវាយIP Adress (127.0.0.1) ឬ លេខIP Addressដែលបានកំណត់នៅក្នុង LAN របស់អ្នក (ឧទា. 192.168.178.16) នោះអ្នកនឹងបានឃើញដូចរូបខាងក្រោម។
សូមបញ្ជាក់ថា ប្រសិនបើអ្នកធ្លាប់ដំឡើង web server ពីមុន ដូជា wamp ជាដើម ឬ Skype វាអាចបញ្ហាព្រោះថា xampp ប្រើប្រាស់ port លេខ 80 ដូចគ្នាជាមួយនឹង wamp ឬ Skype។ ដូចជានេះ អ្នកអាចផ្លាស់ប្តូរportរបស់ Apache ទោជាលេខផ្សេង ចៀសវាងមានភាពError។
តោះដំឡើង wordpress៖ សូមextract wordpress ដែលអ្នកបានទាញយក ហើយcopy extracted folder ទៅpaste ក្នុង web directory របស់ xampp (C:\xampp\htdocs\)។ បន្ទាប់មក អ្នកត្រូវតែបង្កើតdatabase សំរាប់wordpress ជាមុនសិន ដោយចុចលើពាក្យ Adminត្រង់Actions របស់ MySQL service (មើលរូប)។ វានឹងនាំអ្នកទៅកាន់ phpMyAdmin Pageនៅក្នុង web browser។ នៅលើphpMyAdmin page សូមបង្កើតជា databaseមួយសំរាប់ wordpress ដែលអ្នកអាចដាក់ឈ្មោះអីក៏បាន (ឧទា៖ wordpressdbtest)។ ជាចុងក្រោយអ្នកអាចចាប់ផ្តើម install wordpress បានហើយ ដោយចូលទៅកាន់ localhost/wordpress តាមរយៈweb browser នើវានឹងតំរូវឲ្យអ្នកវាយពំពេញ ព័ត៌មានមួយចំនួនដូចជា database name., database username, database password, database host, និង Table Prefix។



ចុច submit ហើយpageបន្ទាប់បង្ហាញប្រសិនបើមិនបញ្ហាជាមួយព័ត៌មានដែលអ្នកបានបញ្ចូល សូមចុច Run Install ហើយបំពេញព័ត៌មានរបស់វេបសាយរបស់អ្នកដូចជា site title, username, password, email ហើយចុច install wordpress។
ចប់ហើយ អ្នកឡុកចូលទៅក្នុង dashboard របស់wordpressបានជាមួយ Address: localhost/wordpress/wp-admin ហើយបំពេញusername និង password។ សូមអរគុណ!!!

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀបតំឡើងwordpress នៅលើlocal machine [windows] ជាមួយ XAMPP |