Bootstrap ជាopen source មួយសំរាប់បង្កើតជាweb application។ វាជា framework សំរាប់រចនាវេសាយ ដែលផ្សំគ្នាដោយ CSS, HTML និង JavaScript បង្កើតបានជាApplicationដែលមានភាពទាក់ទាញមួយ។ វាបានជួយអ្នករចនាវេបសាយជាច្រើនក្នុងការរចនាវេបសាយ បានលឿន និង ស្រស់ស្អាត បន្ថែមលើលក្ខណៈresponsive។ តាមរយៈការស្រាវជ្រាវនិងសាកល្បង យើងបានប្រទះឃើញតារា2ដួងដូចខាងក្រោមនេះ៖

LayoutIt

LayoutIt អនុញ្ញាតិ្តឲ្យអ្នកបង្កើតជា front-end ដោយប្រើប្រាស់bootstrap អ្នកគ្រាន់តែ drag and drop។ វាមិនមាន Code Editor សំរាប់អ្នកទេ គឺផ្តល់ឲ្យអ្នកតែ Visual UI តែប៉ុណ្ណោះ។ តែក្រោយពីអ្នកបានdrag និង drop រួចហើយ អ្នកអាចទាញយកវាជា html ឬ *.zip file បាន។ម៉្យាងទៀតអ្នកក៏អាចធ្វើការ preview online បានដែរ។

pingendo

ជាប្រភេទ Application ដែលមានលក្ខណៈ cross-platform Pingendo អាចឲ្យអ្នកប្រើប្រាស់ Bootstrap បង្កើតជា responsive web page។ អ្នកជាជ្រើសរើស និងប្រើប្រាស់ Objectណាមួយដែលមានស្រាប់ លើសពីនេះអ្នកអាចសរសរ ឬ កែកូដhtml/ css បានយ៉ាងងាយ បូករួមទាំងការpreviewផងដែរ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| តារាbootstrap framework 2ដួងសំរាប់អ្នករចនាវេបសាយ |