ហ្គេមកំសាន្តបែប puzzle Candy Crush Saga បានបង្ហាញវត្តមានរបស់ខ្លួនហើយនៅលើWindows 10 ដែលជា Windows game រួមមានក្រុមហ្គេមឯទៀតដូចជា Solitaire, Hearts និង Minesweeper ជាដើម។ ពួកហ្គេមកំសាន្តទាំងនេះនឹងមានស្រាប់កាលណាអ្នកដំឡើង Windows 10 (Pre-Installed)។ ចំពោះអ្នកដែលធ្វើការupgrade ឬ ដំឡើងWindows 10 ចំពេលដែលការដាក់ចេញមកជាមួយហ្គេមរបស់ក្រុមហ៊ុន King នោះអ្នកនឹងអាចបានលេងហ្គេមនេះហើយ នៅលើ Windows 10។ ពីមុនៗអ្នករាល់គ្នាតែងតែលេងហ្គេមកំសាន្តនេះ ជាមួយ ស្មាតហ្វូន ឬ តាមរយៈហ្វេសប៊ុកជាដើម។ ប៉ុន្តែឥឡូវនេះអ្នកអាចលេងវាបានដូចគ្នានៅលើ Windows របស់អ្នកជាមួយនឹងទំហំ Full Screen។ គួររលឹកផងដែរថា ហ្គេមយក្ស ដែលជារបស់ក្រុមហ៊ុន King បានដាក់ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពី ខែមេសា ឆ្នាំ២០១២ ជាមួយគ្នានេះក៏មានសំរាប់ iOSនិង Androidផងដែរ។ អ្នកដែលលេងហ្គេមនេះអាចដឹងហើយ អំពីរបៀបលេង គឺអ្នកត្រូវធ្វើការបំលាស់ទីស្ករគ្រាប់ ឬ គ្រាប់ផ្លែឈើផ្សេង ឲ្យត្រូវគ្នាចំនួន៣ ដែលមានពណ៌ដូចគ្នា ដើម្បីបំបែកវា។ អ្នកនឹងរីករាយជាមួយដំណាក់កាលនិមួយៗ ដើម្បីឈានដល់ដំកាលចុងក្រោយ។ Windows 10 នឹងត្រូវដាក់ចេញនៅថ្ងៃខាងមុខឆាប់ៗនេះហើយ ពោលគឺថ្ងៃទី ២៩ ខែកក្តដា ២០១៥។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ហ្គេមដ៏ល្បីCandy Crush Saga បានមានវត្តជាស្រេចជាមួយ Windows 10 (Pre-Installed) |