កាលពីពេលថ្មីៗនេះ Googleបានប្រកាសបង្ហាញឈ្មោះក្រុមហ៊ុនថ្មី គឺ Alphabet ដែលGoogleក៏ជាផ្នែកមួយរបស់Alphabetផងដែរ។ ជាមួយគ្នានេះ Googleក៏បានណែនាំ CEO របស់ក្រុមហ៊ុន Sundar Pichai និង CEO របស់ Alphabet គឹលោក Larry Page.
ដោយមានការភ្ញាក់ផ្អើលចំពោះដំនឹងនេះ គ្រាប់គ្នាបានទស្សនា alphabet.com ដែលគិតថាជា domainរបស់ Alphabet។ តែផ្ទុយទៅវិញវាបានធ្វើឲ្យវេបសាយនេះ (alphabet.com)ត្រូវបានគាំ ដោយសារចំនួនអ្នកចូលទស្សនា។ ការពិតវាជា domainរបស់ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ BMW។ ដោយសារការមិនព្រមលក់មកឲ្យខ្លួន Alphabet បានបង្វែរdomain របស់ខ្លួនទៅជា https://abc.xyz/