បន្ទាប់ពីមានសារសរសេរមកកាន់យើងឲ្យសរសេរអត្ថបទអំពីការបង្កើត Restful API ជាមួយភាសា PHP ពីមិត្តអ្នកអានរបស់យើងរួចមក យើងក៏បានបង្កើតជាមេរៀននេះឡើង ឆ្លើយទៅនឹងពួកគេ ហើយសង្ឃឹមថានឹងពេញចិត្ត។
ដូចដែលយើងបានដឹងហើយថា REST API ដើរតួរយ៉ាងសំខាន់សំរាប់បង្កើតទំនាក់ទំនងរវាងapplication ជាមួយនឹង server។ និយាយសំដៅដល់ Android វិញអ្នកអាចបង្កើតជា database បានដោយប្រើប្រាស់ SQlite សំរាប់រក្សាទុកទិន្នន័យបាន តែវាមិនអាចគ្រប់គ្រាន់សំរាប់ business របស់យើងបានទេ ដែលនេះយើងត្រូវបង្កើតdatabase នៅលើ server របស់យើង ហើយprocessការងារទាំងនោះតាមរយៈ REST API។

នៅក្នុងមេរៀនេះ យើងនឹងសូមលើកយក slim framework មកអនុវត្តសំរាប់ការបង្កើត REST API សូមរីករាយអនុវត្តដូចតទៅ៖ មុននឹងចាប់បង្កើតជា REST API ខាងក្រោមនេះជាអ្វីដែលអ្នកចាំបាច់ត្រូវមាន៖
១. មូលដ្នានគ្រឺះលើភាសា PHP
២. មានចំណេះដឹងទៅលើ MySQL Database (អាចសរសេរ query សំរាប់ insert, select, update, delete)
៣. មាន PHP IDE សំរាប់develop REST API
៤ និង WAMP / XAMP server សំរាប់ host REST API រួមទាំង tools សំរាប់តេស្ត REST API (ចុចទីនេះសំរាប់ទាញយកRestclient tools)

សំគាល់៖ REST (Representational State Transfer) ប្រើប្រាស់ stateless, client-server, cacheable communication protocol និង HTTP protocol សំរាប់ទំនាក់ទំនងរវាង app និង server។
ដូចដែលបានរៀបរាប់ពីខាងលើ យើងនឹងប្រើប្រាស់ slim framework សំរាប់បង្កើតជា REST API ដូចនេះអ្នកត្រូវdownload slim framework ( link https://github.com/slimphp/Slim) ជាមុនសិន។ បន្ទាប់មកយើងត្រូវកំណត់ business flow របស់ REST API យើងជាមុនសិន ដើម្បីងាយស្រួលក្នុងបង្កើត សរសេរកូដផង និងអាចជាជំនួយសំរាប់ការហៅប្រើប្រាស់ REST API របស់យើង។
អាយធីជនបទ សូមលើកយក module ២ដូចខាងក្រោម ដើម្បីបង្កើតជា REST API។
១. Student module សិស្សនឹងប្រើប្រាស់ app នេះដើម្បីសុំចុះឈ្មោះចូលសិក្សាលើមុខវិជ្ជាណាមួយដែលខាងសាលាផ្តល់ឲ្យ
២. Admin module នឹងប្រើប្រាស់កម្មវិធីនេះសំរាប់ បញ្ចូលព័ត៌មានរបស់មុខវិជ្ជាដែលសាលារបស់ខ្លួនមាន ហើយគាត់អាចមើលនូវព័ត៌មានរបស់សិស្សដែលបានចុះឈ្មោះចូលរៀនបានផងដែរ។
ខាងក្រោមនេះ យើងបង្កើតជា database ㅇដូចខាងក្រោម៖
Student Table៖ រួមមាន field ដូចតទៅ៖
១. id មានប្រភេទទិន្នន័យជា int ហើយជា primary key
២. name មានប្រភេទទិន្នន័យជា varchar ហើយមាន length = 100
៣. address មានប្រភេទទិន្នន័យជា varchar ហើយមាន length = 100
៤. phoneno មានប្រភេទទិន្នន័យជា varchar ហើយមាន length = 20
៥. email មានប្រភេទទិន្នន័យជា varchar ហើយមាន length = 100
៦. age មានប្រភេទទិន្នន័យជា int


Subject Table៖ រួមមាន field ដូចតទៅ៖
១. id មានប្រភេទទិន្នន័យជា int ហើយជា primary key
២. name មានប្រភេទទិន្នន័យជា varchar ហើយមាន length = 100
៣. details មានប្រភេទទិន្នន័យជា varchar ហើយមាន length = 255
៤. creditno មានប្រភេទទិន្នន័យជា int


សូមរីករាយជាមួយនឹង មេរៀនបន្ទាប់ (ភាគទី ២) ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗ

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| សិក្សាពីរបៀបបង្កើត REST API ជាមួយ Slim PHP Framework |