សង្កេតឃើញថា បច្ចុប្បន្នចំនួននៃការ develop REST API បានិងកំពុងកើនឡើងគួរឲ្យកត់សំគាល់។ នេះក៏ដោយសារ បើតាមការលើកឡើងរបស់ developer ផ្នែក iOSម្នាក់ ចំនូននៃmobile application កើនឡើង ហើយ អ្នកបង្កើត mobile app ត្រូវការជាចាំបាច់នូវ REST API សំរាប់ឲ្យកម្មវិធីរបស់គេដំណើរការបាន។ ព្រោះថាប្រភពទិន្នន័យរបស់ mobile app ភាគច្រើនបានមកពី server side ដែលអាចទាញយកមកប្រើប្រាស់បានតាមរយៈ HTTP Request។ មានទស្សនៈមិនខុសគ្នាដែល លោក Bora ដែលជាធ្វើDevelop REST API បញ្ជាក់ថា វាផ្តល់ភាពងាយស្រួលសំរាប់developer ដូចគ្នាកាលណាគេបានបង្កើត REST API គឺថាទាំង mobile app ឬ third-party web អាចទាញយកទិន្នន័យពី REST APIបានយ៉ាងស្រួល។

ស្របជាមួយគ្នានេះដែរ ប្លុកអាយធីជនបទ សូមលើកយកនូវ REST Client tool មួយចំនួនដែលអ្នកអាចប្រើប្រាស់បានជាជំនួយក្នុងតេស្ត REST API របស់អ្នកបាន។ REST Client toolវាផ្តល់ភាពងាយស្រួលដល់យើងក្នុងការប្រើប្រាស់ វាមាន HTTP Request method សំខាន់សំរាប់ប្រើប្រាស់តេស្តជាមួយ REST API ដូចជា GET, POST, PUT, HEAD, DELETE, OPTIONS ជាដើម។ សំរាប់ Desktop Rest Client យើងមាន៖
  • I’m Only Resting សំរាប់ Windows link : http://www.swensensoftware.com/im-only-resting
  • CocoaRestClient សំរាប់ Mac link : http://mmattozzi.github.io/cocoa-rest-client/
  • WizTools.org.RESTClient សំរាប់ Any OS link : https://github.com/wiztools/rest-client
  • RESTCleint Tool សំរាប់ IDE Eclipse link : https://marketplace.eclipse.org/content/rest-client
  • RESTCleint សំរាប់ IDE Intelli IDEA link : https://code.google.com/p/restclient-idea-plugin/
  • RESTCleint សំរាប់ Broswer Firefox link : https://addons.mozilla.org/en-US/firefox/addon/restclient/
  • Advanced REST Client សំរាប់ Broswer Chromelink : http://chromerestclient.appspot.com/

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| REST API Automation Open Source Tools ដែលខ្ញុំកំពុងតាមរក :D |