API គឺជាសំណុំនៃFunction ដែលអាចឲ្យយើងអាចប្រើប្រាស់ និង ទាក់ទងជាមួយ Componentមួយ ឬ Application រួមទាំងOperating Systemផងដែរ ដែលអាចឲ្យអ្នកបង្កើតកម្មវិធី(Developer)អាចបង្កើតកម្មវិធីដែលស្របទៅតាមWindows Operating Systemនិង User Interface។ យើងមិនចាំបាច់សរសេរកូដដើម្បីបង្កើតនូវ Componentទាំងនោះទេ (Form, Button, menu ...) តែយើងអាចបង្កើតពួកវាបានដោយប្រើប្រាស់API។ ដើម្បីប្រើប្រាស់Functionដែលមាននៅក្នុង API នោះយើងត្រូវដឹងថា Functionនោះ មានទីតាំងនៅឯណា ហើយត្រូវហៅវាដូចម្ត៉េច។ បន្ថែមពីការប្រើប្រាស់នូវ API យើងក៏អាចប្រើប្រាស់នូវ Dynamic Link Libraries(DLLs) សំរាប់ជួយបន្ថែមលក្ខណៈផ្សេងទៀតទៅឲ្យកម្មវិធីដែលយើងកំពុងបង្កើត។
ខាងក្រោមនេះ ជាការប្រើប្រាស់ Functionមួយរបស់APIសំរាប់ឲ្យលឺសំលេងអ្វីមួយនៅក្នុងVBA Ms Access
Public Declare Function sndPlaySound32 Lib "winmm.dll" Alias "sndPlaySoundA" (ByVal lpszSoundName As String, ByVal uFlags As Long) As Long
ដែលមាន
  1. lpszSoundName ជាឈ្មោះនៃសំលេងដែលយើងចងឲ្យវាលឺត្រូវតែមានកន្ទុយជា (*.wav)
  2. និង uFlags ជាParameterសំរាប់កំណត់ថា សំលេងនោះត្រូវលឺដូចម្ត៉េច
Const SND_SYNC = &H0 ' (Default)សំលេងនឹងលឺរហូតដល់ចប់
Const SND_ASYNC = &H1 ' សំលេងនឹងមិនលឺរហូតដល់ចប់ កាលណាមានការហៅប្រើម្តងទៀត
Const SND_NODEFAULT = &H2 ' សំលេងនេះនឹងក្នុងករណីដែលសំលេងណាមួយដែលយើងចង់ឲ្យវាលឺមានអាចរកឃើញ
Const SND_MEMORY = &H4 ' សំឡេងដែលមិនមាននៅក្នុងVBA/VB6.
Const SND_LOOP = &H8 ' សំលេងនឹងលឺហើយលឺទៀតហូតដល់មានការហៅប្រើប្រាស់ជាថ្មី
Const SND_NOSTOP = &H10 ' សំលេងនឹងលឺរហូត ក្នុងករណីមិនមានសំលេងថ្មីត្រូវបានកំណត់
បន្ទាប់ពីបានប្រកាសកូដខាងលើ យើងអាចឲ្យវាលឺសំឡេងបាន ដោយសរសេរ ៖
Call sndPlaySound32("C:\Windows\Media\Windows Logoff Sound.wav", SND_LOOP)
ចំពោះFileសំលេងជាច្រើនទៀត យើងអាចរកវាបាននៅទីតាំង C:\Windows\Media\
គួរបញ្ជាក់ថា Function sndPlaySound32 វាស្ថិតនៅក្នុងAPIមួយដែល មានឈ្មោះថា WINMM.DLL ដែលវាDynamic Link Libraryរបស់Windows ស្ថិតនៅទីតាំង C:\Windows\System32\
ប្រភព Microsoft

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ស្វែងយល់អំពី Application Programming Interface (API) |