អត្ថបទនេះនឹងបង្ហាញអ្នកដែលទើបនឹងចាប់ផ្តើមសិក្សាភាសា Java Programming សរសេរកូដដើម្បីភ្ជាប់ទៅកាន់ mysql database សំរាប់ការរក្សាទុកទិន្នន័យ។ ដើម្បីសរសេរកូដសំរាប់ភ្ជាប់ទៅកាន់ databaseណាមួយណា ជាទូទៅអ្នកត្រូវដឹងនូវព័ត៌មានចំនួន៤ ដែលចាំបាច់ដូចចជា៖
 Database Name ៖ តើ Databaseដែលអ្នកចង់សរសេរកូដភ្ជាប់ទៅមានឈ្មោះអ្វី?  
 Database Server / Database Host: ជា IP Address Computer ដែលមានផ្ទូកនូវ databaseដែលអ្នកចង់ភ្ជាប់ទៅកាន់ (ភ្ជាប់តាមយៈ IP Address)  
 Database User៖ ជាឈ្មោះរបស់អ្នកប្រើប្រាស់ ដែលមានសិទ្ធិប្រើប្រាស់ Database   
 Password ជាលេខសំងាត់របស់អ្នកប្រើប្រាស់សំរាប់ភ្ជាប់ទៅកាន់ database  

នៅក្នុងមេរៀននេះ យើងមានព័ត៌មានដូចខាងក្រោម៖
 Database Name: tutorialdemodb  
 Database Host: 127.0.0.1 (ជា localhost ម៉ាស៊ីន)  
 Database User: demo  
 Password: demo1234  
នៅក្នុងភាសាJava Programming វាត្រូវការនូវ library file មួយទៀតដែលមានឈ្មោះថា MySQL JDBC សំរាប់ភ្ជាប់ទៅកាន់ MySql Database ដួចនេះអ្នកត្រូវdownloadវាជាមុនសិន ហើយcopyទៅដាក់ក្នុង Java Project របស់អ្នក។ ចុចទីនេះដើម្បី Download

 
ហើយខាងក្រោមនេះជាកូដគំរូ៖
 package tk.itjonbot.tutorial.java.studentregistration;  
 import java.sql.Connection;  
 import java.sql.DriverManager;  
 public class DataSource {  
      /**  
       * @param args  
       * @throws Exception   
       */  
      public static void main(String[] args) throws Exception {  
           Connection connection = connect();  
           if(connection!=null){  
                System.out.println("Successfully connected");  
           }else{  
                System.out.println("Error! Cannot connect");  
           }  
      }  
      private static Connection connect() throws Exception{  
           Class.forName("com.mysql.jdbc.Driver"); // Load Driver  
           StringBuilder connectionString = new StringBuilder();  
           connectionString.append("jdbc:mysql:");  
           connectionString.append("//127.0.0.1/"); // Database Server  
           connectionString.append("tutorialdemodb"); // Database Name  
           connectionString.append("?user=root"); // Database User  
           connectionString.append("&password="); // User Password No Password  
           return DriverManager.getConnection(connectionString.toString());  
      }  
 }  

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| រៀនសរសេរកូដJava ដើម្បីភ្ជាប់ទៅកាន់ (connect) MYSQL Database |