បង្កើតREST API
បន្ទាប់ពីបានបង្កើត database ជាមួយនឹងtableចំនួន២ គឺ student និង subject ឥឡូវយើងនឹងសិក្សាអំពីរបៀបបង្កើត REST API ម្តង។ ជាទូទៅ REST API តែងប្រើប្រាស់ HTTP methods ដូចជា GET, POST, PUT, DELET។
GET សំរាប់ទាញយកទិន្នន័យពី database
POST សំរាប់បញ្ជូនទិន្នន័យនិងរក្សាទុកទៅកាន់ database
PUT សំរាប់បញ្ជូនទិន្នន័យនិងកែប្រែទៅកាន់ database
DELETE សំរាប់បញ្ជូនទិន្នន័យនិងលុបពី database
ក្នុងនោះយើងមាន HTTP Status Code ដែលប្រើប្រាស់សំរាប់ប្រាប់ clientពី response សូមមើលលំអិតខាងក្រោម៖
200 OK
201 Created
304 Not Modified
400 Bad Request
401 Unauthorized
403 Forbidden
404 Not Found
500 Internal Server Error
URL Structure វាជាចំនុចមួយសំខាន់ដែរ ដែលយើងត្រូវតែរៀបចំ URL ឲ្យបានល្អ និង ត្រឹមត្រូវសំរាប់ API របស់យើង ដើម្បីងាយស្រូលចងចាំ និងងាយស្រួលយល់ផងដែរ។ សូមមើលគំរូ URL ខាងក្រោម៖
URL | Method |
---|---|
https://www.itjonbot.net/studentapp/v1/assignment/1 | GET |
សំរាប់ទាញយកព៌តមាននៃ assignment ដែលមានលេខសំគាល់ ១ | |
https://www.itjonbot.net/studentapp/v1/assignment/ | POST |
សំរាប់ផ្តល់ព៌តមាននៃ assignment ដើម្បីរក្សាវាទុកនៅក្នុង database |