Node.js ដែលគស្គាល់ថាជា software platformមួយត្រូវបានគេប្រើប្រាស់សំរាប់បង្កើតជា network application និង server-side application រួមមាន chat server, web server, socket io ជាដើម។ មុនមិត្តអ្នកនិយមអាន និង សិក្សាអំពីភាសាprogramming បន្តទៅបង្កើតជា application ជាដំបូងនេះយើងសូមណែនាំអំពីរបៀប install nodejs នៅលើ windowsជាមុនសិន។ ជំហានដ៏ងាយស្រួលបំផុតគឺអ្នកត្រូវ download យក nodejs ពីវេបសាយ http://nodejs.org/download/ ជាមុនសិន ដោយសំរាប់អ្នកប្រើប្រាស់ windows សូមជ្រើសរើស យក Windows Install (មើលរូបខាងក្រោម)

បន្ទាប់ពីបាន downloadរួចមក អ្នកត្រូវ double-click ទៅលើ file ដែលអ្នកបានdownload (node-*.msi) ដើម្បីចាប់ផ្តើមតំឡើងវា ដោយចុច Next ដើម្បីបន្តទៅមុខទៀត
អ្នកនឹងបានឃើញផ្ទាំងមួយដែលបញ្ជាក់អំពី End-User License Agreement សូមធីកលើប្រអប់ I accept the terms in the License Agreement រួចចុច Next។
ជ្រើសរើសទីតាំងសំរាប់រក្សា installation file (សូមរក្សានូវតំលៃដើម Default Directory) រូចចុច Next
ត្រង់នេះក៏ចុច Next ទៀតដែរ
ចុងក្រោយ សូមចុច install ហើយរង់ចាំរហូតដល់វាដំណើរការចប់ រួចចុច Finish។
 
បន្ទាប់ពីបាន install ចប់ហើយ អ្នកចាំបាច់ត្រូវ restart computer ដើម្បី អាចឲ្យវាស្គាល់ path variables ដែលនេះវាអាចឲ្យអ្នកវាយ command npm បាន នៅក្នុង command promt សូមសាកល្បងវា command npm -v នៅក្នុង command promt នៅវានឹងបង្ហាញអ្នកនូវ version របស់ nodejs ដែលអ្នកបានដំឡើងវា។ សូមរង់ចាំអានមេរៀនបន្ត ដែលយើងនឹង សិក្សាអំពីរបៀបបង្កើត server-side application ជាមួយnodejs

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀប installនិង run nodejsនៅលើwindows |