អនុគមន៍ ឬ Function ជាសំណុំនៃកូដ ដែលគេសរសេរឡើងក្នុងបំណងដោះស្រាយបញ្ហាណាមួយជាក់លាក់។ គេអាចផ្តល់តំលៃឲ្យវា សំរាប់គណនា ហើយយកលទ្ធផលនោះមកបង្ហាញជាដើម។ មិនខ្វល់ថាអ្នកហៅវាប្រើប្រាស់ប៉ុន្មានដងនោះទេ វាត្រូវបានcompileម្តងប៉ុនណ្ណោះ។ កាបង្កើតវាមានអត្ថប្រយោជន៍ណាស់ គឺចំណេញមិនចាំបាច់សរសេរកូដច្រើនដង ដើម្បីដោះស្រាយបញ្ហាដែលមានលំនាំដូចគ្នាច្រើន លើសពីនេះអ្នកក៏មានភាពងាយស្រួលក្នុងការអាននិងមើលកូដរបស់អ្នកផងដែរ ព្រើអ្នកបានសរសេរវាជាបណ្តុំៗ។
របៀបបង្កើអនុគមន៍
អ្នកត្រូវសរសេរដូចខាងក្រោម៖ function function_name ( [ parameter [, ... ] ] )
{
statement list
}
អ្នកក៏អាចសរសេរលាយជាមួយកូដ HTMLបានដែរ៖
<? function column( ) { ?>
</td><td>
<? } ?>
តោះមើលឧទាហរណ៍គំរូខាងក្រោមនេះ៖
function strcat($left, $right) {
$combined_string = $left . $right;
return $combined_string;
}
យើងឃើញថាអនុគមន៍នេះមានឈ្មោះ strcat ហើយវាត្រូវការតំលៃ(parameter)ចំនួន២គឹleft និង right ហើយនឹងផ្តល់តំលៃទៅវិញដែលជាការតភ្ជាប់គ្នារវាងតំលៃរបស់ left និង right។
របៀបហៅអនុគមន៍មកប្រើប្រាស់
តាមរយៈអនុគមន៍ខាងលើយើងអាចហៅវាប្រើប្រាស់ដោយសរសេរ ៖ <?php
function strcat($left, $right) {
return $left . $right;
}
$first = "This is a ";
$second = " complete sentence!";
echo strcat($first, $second);
?>
ជាលទ្ធផលអ្នកនឹងទទួលបានប្រយោគមួយថា This is a complete sentence! រង់ចាំសិក្សាជាមួយយើងនៅមេរៀនក្រោយ!