កាលពីប៉ុន្មានថ្ងៃមុននេះ Adobe Photoshop CC 2015 បានចេញហើយ ហើយមនុស្សភាគតិចណាស់ដែលបានដឹង និងប្រើប្រាស់វា។ ម្យ៉ាងដែរ Adobe Photoshop CC 2015 មានលក្ខណៈល្អៗ ពិសេសៗ ដែលអ្នកបានប្រើហើយ មិនចង់លុប(uninstall)វាចេញ។
នៅចាំអីទៀតតោះរៀនកែប្រែរូបភាពជាមួយវាតែម្តងទៅ៖
អ្នកអាចជ្រើសរើសរូបភាពណាមួយដែលអ្នកពេញចិត្ត ហើយបើកវាជាមួយកម្មវិធី Adobe Photoshop CC 2015 បន្ទាប់មក អនុវត្តដូចតទៅ៖
ទី១៖ នៅលើMenu Bar សូមចុចទៅលើ Layer New Fill Layer ហើយជ្រើសយក Solid Color … (មើលរូប)
អ្នកត្រូវកំណត់ពណ៌របស់វាឲ្យមានតំលៃ #bd2727 រួចកំណត់នូវ Blend Mode ទៅជា Hue និង តំលៃរបស់ Fill = 53% ឬតិចជាងនេះក៏បាន។ (មើលរូប)
ទី២៖ នៅលើMenu Bar សូមចុចទៅលើ Layer New Fill Layer ហើយជ្រើសយក Gradient វិញម្តងព្រោះយើងនឹងដាក់ឲ្យមានពន្លឺចាំងមកលើរូបភាព។ ចំពោះពណ៌របស់វា អ្នកអាចដាក់ពណ៌ណាក៏បាន ដែលអ្នកយល់ថាសាកសម។ ក្នុងនេះយើងចង់បានពណ៌ដូចពន្លឺព្រះអាទិត្យ ដូចនេះយើងដាក់ពណ៌ #ffc076 លាយនិងពណ៌ #ff7676 (មើលរូប)
ទី៣ យ៉ាងមិចហើយរូបភាពរបស់អ្នក។ តោះបន្តទៀត ជាជំហានចុងក្រោយ អ្នកត្រូវ កំណត់Level របស់រូបភាពជាការស្រេច។ នៅលើMenu Bar សូមចុចទៅលើ Layer New Adjustment Layer ហើយជ្រើសយក Level (មើលរូប)
បន្ទាប់មក អ្នកអាចចុចលើរូប icon (Simple In Image to set gray point) រួចចុចនៅផ្នែកណាមួយដែលអ្នកចង់បានពណ៌ដូចជាការស្រច(មើលរូប)។
សង្ឃឹមអ្នកបានអនុវត្តដោយទទួលបានភាពជោកជ័យ ហើយសូមចែករំលែករូបភាពរបស់អ្នកមកកាន់ facebook page របស់យើង ដែលមានតំណភ្ជាប់ www.facebook.com/itcountryside