ការដែលធ្វើឲ្យបុគ្គលិកមានភាពរីករាយក្នុងការងារ ជាគន្លឹះមួយដែលធ្វើក្រុមហ៊ុនទទួលបានជោគជ័យ។ គ្មាននរណាដឹងអំពីបរិយាកាសធ្វើការងារជាងបុគ្គលិកខ្លួនឯងនោះទេ។ ពួកគេត្រូវបត់បែនតាមបរិយាកាសការងារ ដើម្បីប្រាក់កំរៃ។ ខាងក្រោមនេះជាទីកន្លែង និង បរិយាកាសធ្វើការងាររបស់ក្រុមហ៊ុនធំៗ មើលហើយចង់ធ្វើការងាររហូត មិនចង់មកផ្ទះ។ កុំបង្អង់យូរ តោះមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖   ដំបូងគេនេះ ជាកន្លែងដែលបុគ្គលិកក្រុមហ៊ុនGoogle ធ្វើការងារ។ ដូចអ្នកបានឃើញនៅក្នុងរូបភាពស្រាប់ ពិតជាទាក់ទាញ និងរស់រវើក។ នៅផ្នែកខាងក្នុង គេបានរៀបចំ និង រចនាដោយគ្រឿងសង្ហារឹម អំពូលភ្លើងពណ៌ យ៉ាងស្រស់ឆើតឆាយ អមដោយថូស្មៅរុក្ខជាតិខៀវស្រងាត់។ នៅឯករិយាល័យធំរបស់ក្រុមហ៊ុនសំដាប់កំពូលនេះវិញ មានកន្លែងបោកខោអាវ អាងហែលទឹកតូចៗចំនួន២ តារាងបាល់ទះ កន្លែងញ៉ាំអាហារដែលមានបញ្ជីររាយបុខអាហារយ៉ាងទំនើបទៀតផង។ កត្តានៃបរិយាកាសកន្លែងធ្វើការងារល្អបែបនេះហើយ ដែលធ្វើឲ្យបុគ្គលិកមានភាពរីករាយនឹងការងារ។ លើសពិនេះក៏មានហាងកាត់សក់យ៉ាងឡូយផងដែរ។ ហ្អា៎ ភ្លេចប្រាប់ថា ពេលដែលអ្នកមានបុត្រអ្នកសុំច្បាប់សំរាកបាន ចាប់ពី ១២ ដល់ ២២ សប្តាហ៍ឯនោះ។ ក្រុមហ៊ុនយក្សមួយទៀត ដែលមានទីតាំងការិយាល័យនៅទីក្រុង California ដែលមានបុគ្គលិកប្រមាណជា ១០០៨២នាក់។ មិនសូវជាមានច្បា់ទំលាប់ទេ ក្នុងពេលបំពេញការងារ ព្រោះនរណាក៏ជាមេដែរ គេធ្វើការងារដោយឯករាជ្យ ហើយការងាររចនា តុបតែងលើជញ្ជាំងទាំងអស់ជារបស់បុគ្គលិកម្នាក់ គេមានសិទ្ធិស្មើរៗគ្នា។ ការផ្តល់អាហារយ៉ាងសមរម្យ មានកន្លែងបោកខោអាវ កង់សំរាប់ជិះធ្វើកំសាន្តជុំវិញការិយាល័យទៀតផង។ ប្រសិនបើមានបុត្រអាចឈប់សំរាកបានរហូតដល់៤ខែ ហើយផ្តល់លុយឲ្យបុត្ររស់អ្នក៤០០០ដុល្លាទៀតផងដែរ។ គោលបំណងដែលគេរៀបចំ និង រចនានេះឡើង ដើម្បីកាត់បន្ថយភាពស្រ្តេសត៍របស់បុគ្គលិក ដែលជំរុញឲ្យពួកគេមានការយកចិត្តទុកដាក់លើការងារខ្ពស់។
 បន្ទាប់មកនេះគឺជាក្រុមហ៊ុន Adobe ដែលយើងបានស្គាល់តាមរយៈកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនមូយនេះ ដូចជា Adobe Photoshop, Adobe In Design, ជាពិសេស Adobe Reader។ មានទីតាំងធំនៅទីក្រុង Californiaដែរ ជាអគារដ៏ធំ ខ្ពស់រាប់សិបជាន់។ សូម្បីតែការរចនាឡើង ក៏ជួយកាត់បន្ថយផលប៉ហពាល់ដល់បរិស្ថានដែរ។ ខុសពិក្រុមហ៊ុនដទៃ ដែលផ្តល់ការឈប់សំរាក ២រដូវ (Winter & Summer) ហើយបើអ្នកធ្វើការលើសពី ៥ឆ្នាំ អាចសុំច្បាប់ឈប់ដល់ទៅ ៤អាទិត្យ និង ៥អាទិត្យសំរាប់អ្នកដែលធ្វើការដល់១០ឆ្នាំ។ លើសពីនេះបើអ្នកពូកែលេងកីឡាដើម្បីសុខភាព គេផ្តល់លុយឲ្យទៀត (៣៦០ដុល្លា) ពូកគេក៏បានការកំសាន្តទៅតាមក្រុមរៀងខ្លួនដែរ ។

ងាយក មកមើលក្រុមហ៊ុនApple ដែលនរណាក៏ស្គាល់តាមរយៈ iPhone ដែលឥឡូវលឺថាចេញ iOS 9ទៀតហើយ។ មិនចាំបាច់បរិយាយច្រើមើលរូបភាពក៏អាចដឹងដែរ។
មួយនេះវិញគឺជាបរិយាកាសរបស់ក្រុមហ៊ុន LinkedIn ដែលជាបណ្តាយសង្គមភ្ជាប់ទំនាក់ទំនងរវាងខ្លួនយើង និង មិត្តភក្តិ និង ការងារ។ ក្រុមហ៊ុនផ្សេងៗ គេផ្តល់កន្លែងហាត់ប្រាណ កាយសម្ព័ន្ធ រីឯLinkedInបានផ្តល់ថ្នាក់សំរាប់ការហាត់ Tai Chi, Zumba និង InShap, BOSU, TRX, Power Yogaជាដើម។
 
បរិយាកាសការងារល្អ ស្រស់បំព្រង និងផ្តល់ការថែទាំយ៉ាងពិសេសយ៉ាងនេះ បើបានធ្វើមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ [ធ្វើការងាប់ចោលហ្មង៎] ។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| បរិយាកាសនៃកន្លែងធ្វើការងាររស់ក្រុមហ៊ុនធំ មើលហើយចង់តែ.... |