ក្នុងភាសាសរសេរកម្មវិធី តែងមាន constant ដែលយើងអាចឲ្យនិយមន័យវាបានថា ជាអថេរមួយដែលរក្សាទូកតំលៃមួយជាក់លាក់ ហើយមិនអាចកែប្រែតំលៃរបស់បានទេ។ នៅក្នុងភាសា PHP ការដាក់ឈ្មោះឲ្យ constant ក៏វាដូចគ្នាទៅនឹងភាសាសរសេរកម្មវិធីឯទៀតដែរ គឺត្រូវចាប់ផ្តើមដោយអក្សរ ឬ សញ្ញាបន្ទាត់ពីក្រោម (Underscore) ហើយវាតែងតែជាអក្សរធំទាំងអស់។ ប្រសិនបើអ្នកចង់ដាក់ឈ្មោះឲ្យវាច្រើនជាងមួយពាក្យ អ្នកអាចភ្ជាប់ពាក្យនិមួយៗដោយសញ្ញាបន្ទាត់ពីក្រោម (Underscore)។ ការសរសេររបស់វាមានលក្ខណៈដូចខាងក្រោម៖
 define(“CONSTANT_NAME”,”Value”);  
ឧទាហរណ៍៖
 define (“COUNTRY_CODE”,”JTB_032”);  
 define (“REG_NO”,931);  
ចំពោះការយកមកប្រើប្រាស់ វាមានភាពយងាយស្រួល គឺគ្រាន់តែសរសេរឈ្មោះរបស់ constant នោះជាការស្រេច។
 <?php  
  define (“API_KEY”,”CREATE_CUSTOMER”);  
 echo API_KEY;  
 ?>  

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀបប្រកាស និង ប្រើប្រាស់នូវ constant នៅក្នុងភាសា PHP |