កាលប្រកាសថ្មីៗនេះរបស់ EA Sports ថា កីឡាការិនីនឹងត្រូវបានដាក់បញ្ជូលទៅក្នុង ហ្គេម FIFA 16 ដែលក្នុងនោះរួមមានក្រុមជំរើសជាតិដូចជា USA, Canada, Mexico, Brazil, England, Spain, Germany, Italy, France, Sweden, China, និង Australia។ តែយ៉ាងណាមិញ ក្រុមកីឡាការិនីទាំងនេះ មិនអាចជ្រើសរើសឲ្យមានការប្រកួតជាមួយក្រុមបុរស ដែលមានស្រាប់នោះទេ ដោយសារក្នុងស្ដង់ដានៃការប្រកួត គ្មាការប្រកួតរវាងបុរស និង ស្រ្តីទេ។ ហើយ ក្រុមជំរើសជាតិនារីទាំងនេះ អាចជ្រើសរើសឲ្យលេងបានជាលក្ខណៈ Kick Off, Match Day, Offline Tournament, Skill Game និង Online Friendly Matches។
ហ្គេមFIFA 16 នឹងចេញដំណើរការសំរាប់ Xbox One, Xbox 360, PlayStation 4, PlayStation 3 និង Windows PC នៅខែ កញ្ញា ទី 22។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ទីបំផុត ហ្គេម FIFA របស់ EA Sports នឹងដាក់បញ្ជូលកីឡាការិនីចូលក្នុង FIFA 16 |