នៅទីក្រុង San Francisco ថ្ងៃនេះ គេបានដាក់ចេញនូវ Android M Developer Preview ក្នុងសន្និសិត Google I/O 2015។ លក្ខណៈដំបូងថ្មីទីមួយដែលមានលើ Android M គឺ ៖

១. App Permission

អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មី អាចកំណត់ថា តើកម្មវិធីណាអាចមានសិទ្ធិក្នុងការប្រតិបត្តិ ឬ គ្មានសិទ្ធិ។ អ្នកអាចបិទ ឬ ផ្តល់សិទ្ធិឲ្យវា (កម្មវិធី) បានយ៉ាងងាយស្រួល។ ជាឧទាហរណ៍ងាយយល់ ប្រសិនបើអ្នកបើកកម្មវិធីមួយ ដែលចង់ថតសំលេង Android M នេះនឹងសួរអ្នកថាតើអ្នកអនុញ្ញាតិ្តឲ្យកម្មវិធីនេះ ប្រើប្រាស់ Mic សំរាប់ការថតសំលេងឬទេ ហើយវានឹងលែងសួរអ្នកទៀតហើយ គឺសួរអ្នកតែម្តងគត់។ អ្នកអាចកំណត់ការអនុញ្ញាត្តិនេះបានពេលក្រោយ ដោយចូលទៅកាន់ Setting។

២. Web Experience

Chrome Custom Tab ជាលក្ខណៈមួយថ្មីហើយ អនុញ្ញាត្តិឲ្យអ្នកអាចបើកនូវ ផ្ទាំងថ្មីរបស់Chromeបាន ហើយបង្ហាញនៅលើគេ ដោយមិនបើកកម្មវិធីChrome មួយទៀតដាច់ដោយឡែកទេ ជាហេតុនាំឲ្យវាលឿន ហើយរហ័ស។

៣. Figerprint support

ជាលក្ខណៈពិសេសមួយ ដែលមានលើ Android M ដែលអ្នកអាចប្រើប្រាស់ សំរាប់ការដោះលេខសំងាត់់ និង ការស្កែនសំរាប់ការទីញទំនិញនៅក្នុង Play Store App។

៤. Mobile Payment

Android Pay ជាប្រព័ន្ធមួយថ្មី របស់ Mobile payment system ដែលត្រូវបានគេបង្កើតឡើងសំរាប់បបង្ករលក្ខណៈងាយស្រួល និងរហ័សក្នុងការទូទាត់លុយ ដែលអាចប្រើបានជាមួយប្រមាណជាង ៧០០ ០០០ ហាង នៅក្នុង US ដែលអាចនប្រើបានដូចជា American Express, Visa, Mastercard, Discovery, AT&T, Verizon, និង T-Mobile

៥. App Links

កាលណាអ្នកចុចលើតំណភ្ជាប់ (Link) ដែលភ្ជាប់ទៅកាន់កម្មវិធី Twitter នោះកម្មវិធីTwitter នឹងបើកដោយស្វ័យប្រវត្តិ ដោយមិនបានសួរអ្នកថាបើកឬអត់។ ឃើញទេ Android M ឆ្លាតណាស់

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ចេញហើយAndroid M តោះស្វែងយល់ព៏ត៌មានរបស់វាបន្ថែមទៀត |