ជាការពិតនារីៗមានការទាក់ទាញដោយសារបបូរមាត់ ហើយការលាបក្រេមពណ៌ស្រស់ស្អាតនេះហើយដែលធ្វើឲ្យបុរសៗស្ទើរមិនអាចងាយចេញពីការមើលមុចរបស់នារីៗឡើយ។
ក្នុងអត្ថបទនេះ អាយធីជនបទ សូមបង្ហាញជូនសុភាពនារីៗទាំងឡាយនូវរបៀបលាបក្រេមលើបបូរមាត់របស់អ្នក ដោយប្រើប្រាស់កម្មវិធី Photoshop ហើយវាមានភាពងាយស្រួលដូចដែលអ្នកលាបក្រេមផ្ទាល់ដៃអញ្ចឹងដែរ៖
អ្នកអាចចាប់ផ្តើមដោយរើសយករូបភាពដែលង្នកចង់លាប (តែជារូបភាពណាដែលថតឃើញបបូរមាត់ផងណា)។ បន្ទាប់មក អ្នកត្រូវបង្កើតនូវ Layerមួយថ្មី ដាក់ឈ្មោះអីក៏បាន។
Layer --> New --> Layer … (Shift + Ctrl + N)
ជំហានបន្ត អ្នកត្រូវប្រើប្រាស់ ឧបករណ៍មួយឈ្មោះថា Brush Tool (B) ហើយរើសពណ៌ដែលអ្នកចង់បាន (ត្រងនេះយើងរើសយកពណ៌ ក្រហម មានលេខកូដ #fb0b0a)មកផាត់លើបបូរមាត់របស់អ្នក (មើលរូប) រួចហើយ នៅផ្នែកខាងស្តាំ មាន Panel មួយដែលបង្ហាញLayer អ្នកត្រូវកំណត់នូវOpacity របស់Layer ដែលអ្នកបានផាត់ពណ៌នោះ ដើម្បីឲ្យវាលេចចេញពណ៌ស្អាត (អ្នកអាចកំណត់Opacity = 65% ឬ 50% តាមការមើលទៅឃើញស្អាត)


អ្នកអាចកែប្រែពណ៌របស់វាបាន ដោយគ្រាន់តែបន្ថែម Layer មួយថ្មី ឈ្មោះថា Hue/Saturation
Layer -->New Adjustment Layer --> Hue/Saturation..
បន្ទាប់មកសុភាពនារីអាចកំណត់តំលៃរបស់ Hue តាមចិត្តដែលអ្នកមើលឃើញពណ៌ស្អាត