ក្នុងអត្ថបទនេះ យើងសូមបង្ហាញពីរបៀបកែប្រែរូបភាពមួយរបៀបដែលមើលទៅដូចជា ប្រើប្រាស់Camera 360 សំរាប់ថតអញ្ចឹងដែរ។
អនុវត្តទាំងអស់គ្នា៖
ជំហានទីមួយ៖ សូមបើករូបភាពណាមួយដែលអ្នកចូលចិត្ត (គួរតែរូបភាពមិនមែនថតពេលយប់) ដោយប្រើប្រាស់ កម្មវិធី Adobe Photoshop ជំនាន់ CC។ អ្នកអាចចូលទៅកាន់ File --> Open ហើយជ្រើសរើសរូបភាពដែលអ្នកចូលចិត្តជំហានទី២៖ មើលទៅរូបភាពដែលអ្នកបានជ្រើសរើសដូចជាស្អាតណាស់? បង្កើតLayer មួយថ្មី ដោយចុច Layer --> New Adjustment Layer --> Color Balance… រួចកំណត់តំលៃរបស់ ពណ៌និមួយៗដូចខាងក្រោម៖ នៅត្រង់ Tone សូមរើសយក Midtones ហើយកំណត់៖ Cyan-Red =-2, Magenta-Green= +61, Yello-Blue=+97 ហើយសូមធីក Preserve Luminosity

ជំហានទី៣៖ បង្កើតLayer មួយថ្មី ដោយចុច Layer --> New Adjustment Layer --> Selective Color… នៅត្រង់ Colors សូមរើសយក Reds ហើយកំណត់៖ Cyan =+100%, Magenta=+100%, Yello =+100% , Black = -100% ហើយសូមធីក Relative
ជំហានទី៤៖ មើលទៅរូបភាពដែលអ្នកបានជ្រើសរើសដូចជាស្អាតជាងមុនបន្តិច មែនអត់? ជាជំហានចុងក្រោយ បង្កើតLayer មួយថ្មី ដោយចុច Layer --> New Adjustment Layer --> Brightness/Contrast… រួចកំណត់តំលៃ ដូចខាងក្រោម៖ Brightness=28, Constrast =-15