ក្រុមអ្នកស្រាវជ្រាវខាងផ្នែកសន្តិសុខ កាលពីពេលថ្មីៗនេះបានរកឃើញនូវវិធីសាស្រ្តថ្មីមួយទៀត ដែលអាចឲ្យhacker អាចhackចូល ហើយគ្រប់គ្រងទៅលើបណ្តាញnetworkទាំងមូលបាន ដោយគ្រាន់តែការប្រើប្រាស់រូបភាពតែប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន នៅទីក្រុង San Francisco Hacker បានប្រើប្រាស់មេរោគតាមរយៈការបំភាន់ជាឯកសាររូបភាព JPEG ដើម្បីធ្វើការhackចូល web server មួយដែលhost websiteមួយ ហើយ websiteនោះមាននូវPage មួយដែលអាចឲ្យគេអាចuploadរូបភាពបាន។ តាមរយៈការអនុញ្ញាតិឲ្យគេអាចុuploadរូបភាពបាននេះ hacker បានប្រើប្រាស់ malicious JPEG uploadចូលទៅក្នុងweb server។ Malicious code ដែលត្រូវបានបំភាន់ជារូបភាព JPEG នោះមានសមត្ថភាព អាចឲ្យhackerគ្រប់គ្រងលើnetworkបាន។ការធ្វសេប្រហែសនេះគឺជាការមិនយកចិត្តទុកដាក់ទៅលើការពិនិត្យនិង ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវលើការuploadរូបភាពមុននឹងបញ្ជូនទៅកាន់server។
សូមទស្សនា វីដេអូដែលបកស្រាយអំពីដំណើរការខាងក្រោមនេះ