យើងអាចលុបចេញនូវសញ្ញាព្រួញនេះបាន ដោយមិនចាំបាច់មានកម្មវិធីជំនួយ។ តែចូរចង់ចាំថា ការលុបចេញនូវArrowពីShortcutនេះ វានឹងធ្វើឲ្យអ្នកមិនអាចស្គាល់បានថាមួយណាជាShortcutហើយមួយណាមិនមែនជាShortcut។វាអាចឲ្យយើងច្រឡំគ្នាទៅនឹងFileឬ Applicationដើមរបស់វា។ សូមប្រាកដថា អ្នកបានចង់ចាំវាហើយ!
របៀបលុបចេញនូវArrow
- ចូលទៅកាន់Search រួចវាយ Regedit និងចុចEnter
- ចូលទៅកាន់ទីទាំង : [HKEY_CLASSES_ROOT\lnkfile]
- នៅផ្នែកខាងស្តាំ ស្វែងរក Keyមួយដែលមានឈ្មោះ IsShortcut ហើយលុបវាចេញ
- សូមRestart Computerរបស់អ្នកបន្ទាប់ពីបានលុបវាចេញ