Sleep និង Hibernate ជាអ្វី?
Sleep៖ ជាPower-saving state មួយដែលធ្វើComputerចំណាយថាមពលតិច វាមិនដំណើរការទេ គឹវាផ្អាកការងាររបស់វា ដែលយើងអាចដំណើរការងាររបស់យើងវិញបានក្នុងខណៈពេលមួយ។ពេលដែលយើងកំពុងបើកComputerដោយ កំពុងប្រើនូវកម្មវិធីមួយចំនួន ហើងយើងមានការរវល់ នោះយើងអាចឲ្យComputer Sleepបាន ក្នុងរយៈពេលខ្លី។ យើងអាចដំណើរការកម្មវិធី(ទាំងនោះ)វិញបាន ដោយមិនចាំបាច់បើកវា(Run)ម្តងទៀតទេ។ ធ្វើដូចនេះ គឹដើម្បីសន្សំសំចៃថាមពលរបស់Computerរបស់អ្នកឲ្យបានយូរ។ក្នុងកំឡុងពេលSleepរបស់Computer រាល់កម្មវិធី(ទាំងអស់ដែលបានកំពុងប្រើ)ត្រូវបានរក្សទុកក្នុងRAM(Random Access Memory។
Hibernate៖ ជាPower-saving state មួយដែរ ដែលវាមិនរក្សាដំណើរការរបស់កម្មវិធីដែលបានកំពុងប្រើនៅលើRAMទេ គឺវារក្សាទុកនៅលើHard Drive រួចComputerរបស់អ្នកនឹងបិទ។វាប្រើប្រាស់ថាមពលតិចជាងការឲ្យComputer Sleep។ហើយយើងអាចបន្តការងាររបស់យើងវិញបានដូចធម្មតា ដែលរាល់កម្មវិធីទាងអស់(ដែលបានកំពុងប្រើពីមុន នឹងដំណើរវិញភ្លាម ដោយមិនបាច់បើកវាម្តងទៀត។ យើងឲ្យComputerយើង Hibernate ពេលណាយើងចង់សំរាកក្នុងរយៈពេលយូរដែល Computerយើងមិនមានថាមពលគ្រប់គ្រាន់សំរាប់បន្តការងារបាន ឲ្យComputerប្រើប្រាស់ថាមពឡតិច យើងអាចបន្តការងារ(ទាំងនោះ)បានដោយមិនបាច់ដំណើរការវា(Run)ម្តងទៀត។
ប្រភទ៖ Microsoft