សួស្តី! ថ្ងៃនេះយើងនឹងលើកយកមេរៀន VBA Programming ជាមួយនឹង Ms Access ដែលជាការសរសេរកូដដើម្បីរក្សាទុកទិន្នន័យទៅក្នុងតារាង។ ជាដំបូងយើងបង្កើតជាតារាងមួយសំរាប់រក្សាទុកទិន្នន័យ ដែលមានលក្ខណៈដូចខខាងក្រោម៖
Table Name : employee
Field Name Data Type Field Size
ID AutoNumber Long Integer
FIRST_NAME Short Text 50
LAST_NAME Short Text 50
DOB Date/Time
បន្ទាប់មកយើងបង្កើតជា FormមួយដែលមានButton សំរាប់ឲ្យអ្នកប្រើប្រាស់គាត់ចុច។ កាលណាគេចុចលើButtonហ្នឹងទិន្នន័យវានឹងត្រូវបានរក្សាទុកនៅក្នុងតារាង ខាងលើ។ ហើយយើងត្រូវកំណត់Event របស់ Button នោះដោយកំណត់យក Event On Clickរួចសរសេរកូដខាងក្រោមនេះសំរាប់ Event OnClick។
Option Compare Database
Private Sub Command1_Click()
Dim record As DAO.Recordset
Set record = CurrentDb.OpenRecordset("employee", dbOpenDynaset)
record.AddNew
record!FIRST_NAME = "sok"
record!LAST_NAME = "soa"
record!DOB = #5/10/1980#
record.Update
record.Close
CurrentDb.Close
End Sub