អ្នកប្រហែលជាដឹង ប្រសិនបើអ្នកជាអ្នកបង្កើតវេបសាយ គឺថាវេបសាយមួយតែងមានDashboard ដែលតាមរយៈdashboardនេះ website administrator អាចគ្រប់គ្រងវេបសាយរបស់គាត់បាន រួមទាំងមើលនូវទិន្នន័យនានាជាដើម។ ជាឧទាហរណ៍ ដូចជាវេបសាយប្រភេទជាecommerce គេតែងអាចមើលនូវរបាយការណ៍នៃការលក់ ឬ ចំណូល ចំណាយតាមរយៈdashboardហ្នឹងបាន។ ហើយដើម្បីឲ្យមានភាពទាក់ទាញ និង ងាយស្រួលយល់ របាការណ៍ទាំងនោះអាចត្រូវបានគេបង្ហាញជាទំរង់ chart (ក្រាប)។ ខាងក្រោមនេះ ជាJQuery charting library ទាំង៤ ដែលអ្នកអាចប្រើប្រាស់វាបាន ដើម្បីបង្កើតជាក្រាបដាក់នៅក្នុងវេបសាយរបស់អ្នក។
1. Hihgcharts វាមានការនិយមប្រើប្រាស់ដែរ តាំងពីវាបានចេញឲ្យប្រើប្រាស់។ វាផ្តល់ភាពងាយស្រួល និង បត់បែនក្នុងការប្រើប្រាស់។ ក្នុងនោះវាផ្តល់មុខងារនានាដូចជា navigator, preset date range, date picker, scrolling, panning, map chart, download as image។ចុចទីនេះ ដើម្បីអានបន្ថែម និង download
2. CanvasJS JQuery ជា jquery plugin ដែលអ្នកអាចបង្កើតជាក្រាបដ៏ស្រស់ស្អាតជាមួយចំនួនកូដតែប៉ុន្មានបន្ទាប់តែប៉ុណ្ណោះ។ វាមានមុខងារដូចជា dynamic update, events, zooming, panning, exporting as image, etc។ លើសពីនេះវាមានប្រភេទក្រាបផ្សេងៗសំរាប់ប្រើប្រាស់ដូចជា Column chart, line chart, bar chart, pie chart, spline chart, area chart, stock chart … ។ ចុចទីនេះ ដើម្បីអានបន្ថែម និង download
3. JQplot សំរាប់ pure client-side chart អ្នកអាចប្រើប្រាស់វាបាន ដែលផ្តល់នូវstyleជាច្រើនសំរាប់ជ្រើសរើស។អ្នកអាច customize និង បន្ថែមមុខងារដោយខ្លួនឯងបាន។ ចុចទីនេះ ដើម្បីអានបន្ថែម និង download
 4. Fusion charts ប្រើប្រាស់ jQuery syntaxដើម្បីបង្កើតជា និង គ្រប់គ្រងទៅលើ chart ដែលអាចប្រើប្រាស់បានជាមួយគ្រប់browser ឬ devices។ ក្នុងនោះខ្ញុំឃើញមានដូចជា simple chart, 3D pie chart, column, line, area combi chart, client side chart export, អាចទាញយកទិន្នន័យពី xml តាមរយៈurlជាដើម។ ចុចទីនេះ ដើម្បីអានបន្ថែម និង download

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| JQuery charting library ចំនួន ៤សំរាប់វេបសាយ |