ជាអ្នកគ្រប់គ្រងវេបសាយ វាគ្មានអ្វីដែលអាក្រក់ ហើយស្មុគស្មាញជាងការដែលឃើញវេបសាយរបស់ខ្លួនដែលកំពុងដំណើរការ ត្រូវបានhackឬកំទេចចោលដោយពួកhackerទៀតនោះទេ។ អ្នកខិតខំបង្កើតវេបសាយយ៉ាងលំបាក ហើយថែមទាំងចំណាយពេលយូរទៀតផង។ អត្ថបទនេះនឹងណែនាំអ្នកនូវវិធីសាស្រ្តចំនួន៣ងាយដែលអាចការពារអ្នកពីការវាយប្រហារដោយ hacker។

ទី១៖ ធ្វើការupdateរាល់ platform ឬ scriptsដែលប្រើប្រាស់នៅក្នុងវែបសាយ

វាជារឿងល្អមួយដែលអាចការពារវេបសាយបាន គឺគ្រាន់តែធ្វើការupdateនូវ platform ឬ scripts ដែលអ្នកបានប្រើប្រាស់នៅក្នុងវេបសាយ។ ដោយសារពួកវាទាំងអស់នោះអាចជាប្រភេទopen source ហើយកូដរបស់វាអាចស្វែងរកបាននៅក្នុងinternet ហេតុនេះhacker អាចយកកូដទាំងនោះមកស្វែងរកចន្លោះប្រហោងសំរាប់ការវាយប្រហារមកលើ platform ឬ script ដែលអ្នកបានប្រើប្រាស់នៅក្នុងវេបសាយ។ ជាឧទាហរណ៍ ប្រសិនបើអ្នកកំពុងប្រើប្រាស់wordpress សំរាប់វេបសាយរបស់អ្នក ហើយប្រើប្រាស់នូវpluginផ្សេងៗបន្ថែមទៀត វាអាចជាឱកាសមួយសំរាប់hacker ដែលអាចប្រើប្រាស់pluginសំរាប់ជាការវាយប្រហារបាន។ ដូចនេះអ្នកត្រូវប្រាកដថាវេបសាយរបស់អ្នកប្រើប្រាស់ plugin ឬ script ដែលជាversion ចុងក្រោយ។

ទី២៖ ប្រើប្រាស់ plugins ដែលផ្តល់ការការពារដល់វេបសាយរបស់អ្នក

ក្រៅអំពីការupdate pluginដែលបានប្រើប្រាស់នៅក្នុងវេបសាយ អ្នកអាចប្រើប្រាស់plugin មួយចំនួយដែលផ្តល់ការការពារដល់វេសាយរបស់អ្នកបាន ដូចជា ចំពោះអ្នកប្រើប្រាស់ wordpress គេអាចប្រើប្រាស់ Better WP Security និង Bulletproof Security ឬ Tool ឯទៀតដែលស្រដៀងគ្នាសំរាប់ផ្តល់ជាsecurity ដល់វេបសាយ។ ម្យ៉ាងទៀតគេអាចប្រើប្រាស់នូវ sitelock ដែលជាtoolផ្តល់ការតាមដានវេសាយ និង ពិនិត្យរកមើល malwareផ្សេង ដែលជាមានលក្ខណៈគ្រោះថ្នាក់ដល់វេបសាយ។

ទី៣៖ បិទនូវការaccess ចូលទៅលើ directory និង file នៅលើវេបសាយ

នេះជាចំនុចចុងក្រោយដែលអាចពិបាកក្នុងhack ពីសំណាក់ក្រុមHacker ហើយវាអាចថាមានភាពលំបាកបន្តិចសំរាប់អ្នក។ រាល់ទិន្នន័យរបស់វេបសាយរបស់អ្នក ត្រូវបានរក្សាទុកនៅក្នុង hosting server ដែលអ្នកបានទិញ ហើយអ្នកត្រូវតែកំណត់លទ្ធភាពនៃការaccessទៅលើfolders ឬfilesទាំងនោះ ថាតើអ្នកណាអាចចូលប្រើប្រាស់វាបាន ហើយអ្នកណាខ្លះមិនអាច ហើយចូលបាន អាចធ្វើអ្វីបានខ្លះ? ធ្វើបែបនេះជាការការពារមិនឲ្យhackerចូលប្រើប្រាស់នូវទិន្នន័យ ឬ លួចយកបានពីវេបសាយរបស់អ្នក។ ខាងក្រោមនេះជាគំរូសំរាប់ការកំណត់permission ទៅលើ folders/files ដោយប្រើប្រាស់ linux system។
  • លេខ 4 មានន័យថា Read
  • លេខ 2 មានន័យថា Write
  • លេខ 1 មានន័យថា Execute
  • លេខ 0 មានន័យថា No Permission
ចុចទីនេះដើម្បីមើលបន្ថែមលើ linux file permission https://www.linux.com/learn/tutorials/309527-understanding-linux-file-permissions ជាការល្អអ្នកអាចកំណត់ដូចនេះ គឹ កំណត់លេខ 755 សំរាប់ Folders/ Directories និងលេខ 644 សំរាប់ Individual files។ សូមការពារវេបសាយរបស់អ្នកឲ្យបានល្អ!!!

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| បីជំហានងាយដែលអាចការពារwebsiteរបស់អ្នកពីការវាយប្រហាររបស់hackers |