អ្នកប្រហែលជាបានដឹងហើយថា Material design ត្រូវបានបង្កើតឡើងដោយ Google សំរាប់ប្រើប្រាស់ក្នុងការរចនាឲ្យមានលក្ខណៈស្អាត ទាក់ទាញ ហើយ Bootstrap ជាframework ដែលអ្នកធ្លាប់បានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយ Twitter ដែលframework មួយនេះមានការពេញនិយមជាខ្លាំងសំរាប់ការរចនា ទាំង front-end និង back-end របស់website.
ឥឡូវនេះ Frameworkទាំង២បានរួមបញ្ចូលគ្នាតែមួយបង្កើតបានជា Material Design for Bootstrap.
លក្ខណៈពិសេសនានារបស់Material Design for Bootstrap
- មានធាតុស្អាតៗជាច្រើនសំរាប់ប្រើប្រាស់
- មានគំរូជាច្រើន
- ងាយស្រួលប្រើប្រាស់ និង កែច្នៃ
- មានលក្ខណៈ responsive
- មានជាង ១០០០ អាយខនសំរាប់ប្រើប្រាស់
- ឥតគិតថ្លៃសំរាប់ការប្រើប្រាស់