Facebookកំពុងតែត្រៀមខ្លូនសំរាប់ការដាក់ចេញឲ្យ ប្រើប្រាស់នូវ Artificial Intelligence របស់ខ្លួនហើយ ហើយវាឈ្មោះថា Facebook M ដែលអ្នកអាចរកវាបាននៅក្នុង messenger app។ គេបាននិយាយថា វាជាជំនួយការឌីជីថលរបស់មនុស្សមួយ ដែលមាននៅក្នុង Messenger អាចជួយការងាររបស់អ្នកបានជាច្រើន ស្វែងរកព័ត៌មានជូនអ្នកជាដើម។ ខណៈពេលដែល Appleមាន Apple Siri ហើយ Googleមាន Google Now និង Windows មាន Cortantជា Artificial Intelligence របស់ខ្លួនរួចទៅហើយ។ ក្រុមអ្នកបង្កើត Facebook M បានឲ្យដឹងថា វាមានសមត្ថភាពក្នុងកក់សំបុត្រអនឡាញ ជ្រើសរើសកាដូរសំរាប់ ស្វាមី ឬ ភរិយារបស់អ្នក និង មានសមត្ថភាពជាច្រើនលើសនេះទៀត ដូចជា កក់ភោជនីយដ្ខាន រៀបចំការធ្វើដំណើរកំសាន្ត ការណាត់ជួយជាដើម។ ជាជំហានដំបូងវាត្រូវបានគេដាក់ឲ្យធ្វើតេស្តសាកល្បងសំរាប់អ្នករស់នៅតាមតំបន់ឆ្នេរ San Francisco ហើយក្រោយមកក្រុមអ្នកបង្កើតវានឹងកែតំរូវរាល់ភាពខ្វះចខាតដែលមាន។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| Facebook ដាក់ឲ្យប្រើប្រាស់ M ដែលជា Artificial Intelligence |