នេះជាលក្ខណៈពិសេសតូចមួយ តែមានប្រយោជន៍សំរាប់អ្នក ដែលGmail បានបញ្ចេញឲ្យប្រើប្រាស់។ តាមរយៈលក្ខណៈពិសេសថ្មីនេះ (ដែលក្រុមហ៊ុនemail ផ្សេងទៀតមានរួចទៅហើយ) អ្នកអាចblock នូវemail address ណាមួយដែលអ្នកចង់។ ដូចនេះ កាលណាមានគេផ្ញើរmail មកកាន់អ្នករំខានច្រើនពេកអ្នកអាចblock email address នោះបានយ៉ាងងាយ។ រាល់mail របស់ម្នាក់នោះ មិនត្រូវបានរក្សាទុកនៅក្នុង inbox ទេ តែវាត្រូវបានរក្សាទុកនៅក្នុង Spam។ អ្នកក៏អាចunblock ម្នាក់នោះវិញបានដែរ។ បើតាមខ្ញុំដឹង BLOCK នេះអាចរកបានតែនៅលើ web app តែប៉ុណ្ណោះ ខណៈ សំរាប់ Android នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ប្រហែលជាសប្តាហ៍ក្រោយ។
គួររំលឹកផងដែរថា Gmail ក៏បានដាក់ចេញឲ្យប្រើប្រាស់រួចទៅហើយ នូវ មុខងារ Unsubscribe តែGmail កំពុងតែដាក់ដំណើរការនៅលើប្រព័ន្ធ Android។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| ឥឡូវអាចBlock email address ដែលតែងតែរំខានបាហើយ ជាមួយ Gmail |