ចុងសប្តាហ៍ហើយ តោះ!នាំគ្នាស្វែងយល់អំពី Semantic UI [development framework]
យើងសូមនាំពេលចុងសប្តាហ៍របស់អ្នក មកកំសាន្តជាមួយនឹង Framework មួយដែលមានប្រយោជន៍សំរាប់ការរចនាwebsite ដែលមានលក្ខណៈresponsive និង human-friendly HTML។ វាមានលក្ខណៈពិសេសជាច្រើន ដែលអ្នកនអាចប្រើប្រាស់វាបានយ៉ាងងាយ និង រហ័សក្នុងការរចនាគេហទំព័ររបស់អ្នក។ Semantic ជារបស់ឥតគិតថ្លៃ ដែលអ្នកអាចទាញយក ហើយប្រើប្រាស់បានសំរាប់ការរចនារបស់អ្នក ហើយវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសំរាប់ការរចនាផងដែរ។ វាមានជាង ៥០ UI Componentsដែលអ្នកជាជ្រើសរើសសំរាប់យកមកប្រើប្រាស់។ UI Componentsទាំងនោះត្រូវបានចែកជា៤សំខាន់រួមមាន Elements, UI Collection, UI Modules, និង UI View។
សំរាប់ Elements មានដូចជា Button, Divider, Header, Icon, Image, Input, Label, List, Loader, Rail, Reveal, Segment, និង Step។ ចំណែកឯ Collections មាន Breadcrumb, Form, Grid, Menu, Message, និង Table។ ចំពោះ Modulesមាន Accordion, Checkbox, Dimmer, Dropdown, Modal, Nag, Popup, Progress, Rating, Search, Shape, Sidebar, Sticky, Tab, Transition, និង Video។ លើសពីនេះវាមាន Behaviors មួយទៀត ដែលវាទាក់ទងទៅនឹងការហៅ API, Form Validation និង Visibility។ តោះ! ចាំអីទៀត ប្រើប្រាស់វាសំរាប់ការរចនាគេហទំព័ររបស់អ្នក វាពិតជាជួយឲ្យអ្នកប្រើប្រាស់ពេលខ្លី ហើយអតិថិជនពេញចិត្ត តំណរភ្ជាប់របស់Semantic