
ថ្ងៃនេះជាថ្ងៃនៃប្រវត្តិសាស្រ្តមួយ ដែលក្រុមហ៊ុនMicrosoftនឹងដាក់ឲ្យប្រើប្រាស់នូវផលិតផលដ៏ធំរបស់ខ្លួន ដែលរួមមានទាំងWindows 10 Final ផងនោះ។ នៅក្នុងសនិ្នសិទ្ធិមួយ Build 2015 Developer ក្រុមហ៊ុននេះ បានប្រកាសនូវពត៌មានថ្មីរបស់ខ្លួន នោះពេលបើកសន្និសិទ្ធិនេះ។ រឿងទី១មួយដែលប្រកាសនោះគឺថា ជាដាក់បញ្ចេញដាក់ឲ្យប្រើប្រាស់នូវ ជំនាន់ថ្មីរបស់ .NET ដែលមានលក្ខណៈ Cross-platform ដែលគេបានដាក់ឲ្យប្រើប្រាសនូវpreview របស់ .NET Core runtime សំរាប់ Mac និង Linux។ Developers អាចបង្កើតជាApplication ដោយប្រើប្រាស់នូវភាសា(C#, VB ជាដើម) របស់ខ្លួនបាន នៅលើ platformមួយណាក៏បាន ដោយប្រើប្រាស់ .NET Core។ ងាកមករឿងសំខាន់មួយទៀតនោះគឺ ជាការដាក់ចេញឲ្យទាញយក និង ប្រើប្រាស់នូវកម្មវិធីសំរាប់ develop application នោះគឺកម្មវិធី Visual Studio សំរាប់ Mac និង Linux ដែលអាចធ្វើឲ្យdevelopers កាន់តែងាយស្រួលក្នុងការdevelop application របស់ខ្លួន (ទាញយក)