១. សូមបង្កើតនូវសន្លឹកកិច្ចការថ្មី ដែលយើងប្រើនេះមានទំហំ១២០០x ៦០០ ដោយចាក់ផ្ទៃខាងក្រោយដោយព៌ណស។បន្ទាប់មកសូមបង្កើតនូវLayerថ្មី(Ctrl+Shift +N) ហើយប្រើ Gradient Tool ចុចគូសពីចំនុនកណ្តាលទៅខាងឆ្វេង។
កំណត់Gradient Tool

បន្ទាប់មក រូបភាពរបស់អ្នកគួរតែបែបនេះ។

២.ជំហានបន្ទាប់ទៀត គឺប្រើប្រាស់ Horizotal Type Tool សំរាប់វាយអក្សរ។ទីនេះយើងបានប្រើfont Khmer OS Muol និងទំហំ275 ហើយប្រើប្រាស់ពណ៌#ffefef។បន្ទាប់មក យើងកំណត់Layer Styleដូចខាងក្រោម៖



ជាលទ្ធផលនៃជំហានខាងលើ



៣. បន្ទាប់មកសូមបង្កើត នូវសន្លឹកកិច្ចថ្មី(Ctrl+N)​១០០x១០០ សំរាប់បង្កើតជាPattern ជាស្ករគ្រាប់។បន្ទាប់មក ប្រើRectangle Tool(U) សំរាប់គូស(ដូចរូប)។បន្ទាប់ចុចលើEdit -> Define Pattern រួចចុចOK។



៤.បន្ទាប់មកត្រឡប់មកកាន់សន្លឹកកិច្ចការដើមវិញ ហើយ បង្កើតនូវLayerថ្មីមួយ។ បន្ទាប់មកប្រើPaint Bucket Toolសំរាប់ចាក់ពណ៌ផ្ទៃវា។ សូមកំណត់ដូចខាងក្រោម៖



៥.បន្ទាប់មកសូម Transform ឲ្យមានរាងបញ្ចិត (Ctrl+T)(ដូចរូប)



៦.បន្ទាប់មកកំណត់Layer Styleរបស់វាដូចនេះ ៖ Stroke Size=2 Color=#fd8c8c និង Drop Shadow Color:#008800 Size=1 Distance=3 Opacity:45%

៧. បន្ទាប់មក ដោយឈរលើLayer Candy Patternនោះ ប្រើMouseស្តាំចុចលើវា រួចរើសយក Create Clipping Mask។



៨.ជោគជ័យ! អ្នកបានធ្វើអក្សរស្ករគ្រាប់បានដោយជោគជ័យ!

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| រៀនបង្កើតអក្សរស្ករគ្រាប់ជាមួយPhotoshop -Candy Text |