ចូលចិត្តស្តាប់ចំរៀងណាស់មែនទេ? តើអ្នកចាក់ចំរៀង(Mp3)ស្តាប់តាមកម្មវិធីមួយណាដែរ?Windows Media Player ឬ Winamp? ថ្ងៃនេះ
អាយធីជនបទសូមណែនាំកម្មវិធីថ្មីមួយ ដែលជាស្នាដៃថ្មីរបស់យើង ដែលមាឈ្មោះថា "ចាក់ចំរៀង (Jak Jam Reang)"។ កម្មវិធីនេះ ត្រូវបានរចនា និងបង្កើតឡើងក្នុងបំណងឲ្យអ្នកដែលចូលចិត្តស្តាប់ចំរៀងផ្លាស់ប្តូរអារម្មណ៍និងទទួលបាននូវInterfaceថ្មី ដែលមានភាសាខ្មែរ។តាមរយៈកម្មវិធីនេះ អ្នកអាចចាក់ចំរៀងដែលជាប្រភេទMP3។អ្នកអាចជ្រើសរើសបទចំរៀងជាច្រើនដាក់ក្នុងPlayListតែមួយរួចចាក់វាស្តាប់ ខណៈពេលដែលកំពុងធ្វើអ្វីផ្សេង។
"ចាក់ចំរៀង"អាចប្រើប្រាស់Keyboardសំរាប់បញ្ជារចាក់ចំរៀងបានដែរ ដូចជា៖
- Keyសំរាប់ចុចNextរបស់Windows Media Payer ក៏អាចសំរាប់Nextរបស់ "ចាក់ចំរៀង" ដែរ
- Keyសំរាប់ចុចPreviousរបស់Windows Media Payer ក៏អាចសំរាប់Previousរបស់ "ចាក់ចំរៀង" ដែរ
- Keyសំរាប់ចុចPlay/Pauseរបស់Windows Media Payer ក៏អាចសំរាប់Play/Pauseរបស់ "ចាក់ចំរៀង" ដែរ
- Key PageUp សំរាប់បង្កើនសំលេងរបស់ "ចាក់ចំរៀង"
- Key PageDown សំរាប់បន្ថយសំលេងរបស់ "ចាក់ចំរៀង"
យ៉ាងណាមិញ កំហុសឆ្គងនៅតែមាន ហើយយើងស្វាគមន៏រាល់មតិរបស់អ្នក ដើម្បីកែប្រែកម្មវិធីនេះឲ្យមានលក្ខណៈល្អប្រសើរនៅជំនាន់ក្រោយៗទៀត។