រាល់កម្មវិធីដែលយើងប្រើប្រាស់ ត្រូវបានSetupទើបអាចប្រើប្រាស់វាបាន ហើយក៏មានមធ្យោបាយជាច្រើន ដែលអាចបង្កើតនូវFile Setup សំរាប់កម្មវិធីរបស់យើង។ក្នុងអត្ថបទ យើងនឹងបង្ហាញអ្នកអំពីការបង្កើតFile Setupដោយប្រើប្រាស់Microsoft Visual Studio។
តោះ!ចាប់ផ្តើមបង្កើតFile Setupរបស់អ្នកឥឡូវនេះ!
  1. ជាដំបូងអ្នកត្រូវតែមានកម្មវិធីមួយរួមនិងFileចាំបាច់សំរាប់កម្មវិធីនោះ ដាក់ក្នុងFolderណាមួយរួមគ្នា។ឧបមាថា អ្នកមានកម្មវិធីមួយដែលបានបង្កើតឡើងដោយប្រើកម្មវិធីVisual Studioដូចគ្នា នោះវានឹងស្ថិតក្នុងFolder bin/Debug/
  2. បន្ទាប់មកដល់ដំណាក់កាលបង្កើតFile Setupវិញម្តង! Run Visual Studio ហើយបង្កើតនូវProjectថ្មី ដោយជ្រើសរើសយក Other Project Type ►►Visual Studio Installer ►► SetUp Project។


  3. បន្ទាប់មកអ្នកគួរតែទទួលបានដូចរូបនេះ ដែលបង្ហាញ File System ►►
    1. Application Folder:សំរាប់ផ្ទុកនូវFileចាំបាច់និង កម្មវិធីរបស់យើង
    2. User's Desktop:សំរាប់ផ្ទុកនូវFileចាំបាច់និងកម្មវិធី បន្ទាប់ពីអ្នកប្រើប្រាស់បានInstallកម្មវិធីរបស់យើង។ជាទូទៅវាគឺជាShortCut ដែលនឹងបង្ហាញនៅលើDesktop។
    3. Start Program Menu:សំរាប់ផ្ទុកនូវFileចាំបាច់និង កម្មវិធីរបស់យើង ដែលជាទូទៅវាមានផ្ទុកតែShortCut ដែលនឹងបង្ហាញក្នុងStart Program Menu ។
  4. ជំហានបន្ត គឺអ្នកត្រូវAdd កម្មវិធីរបស់អ្នកចូលទៅក្នុងSetUp Projectនេះ។អ្នកអាចCopyរាល់Fileទាំងអស់រួមទាំអExecutable File (*.exe)ដែលស្ថិតក្នុងFolder BIN/Debug នៃកម្មវិធីដែលអ្នកបង់បង្កើតFile SetUp រួចPasteវាដាក់ក្នុងApplication Folder។អ្នកអាចបង្កើតនូវShortCutមួយនៃកម្មវិធីរបស់យើង សំរាប់ដាក់នៅលើDesktop ដោយចុចMouseស្តាំ លើFile Executalbeរបសើអ្នក ហើយរើសយកCreate ShortCut to ......*.exe



  5. បន្ទាប់មក យកShortCutទៅដាក់ក្នុង User's Desktop ហើយអ្នកអាចRenameវាបាន ទៅតាមអ្វីដែលអ្នកចង់។ បើអ្នកចង់ឲ្យStart Program Menuចេញដូចគ្នាទៅនឹងUser's Desktopដែរ អ្នកគ្រាន់តែចំលងShortCutនោះទោដាក់ក្នុងFolder Start Program Menuទៅជាការស្រេច។អ្នកគួរតែបង្កើតនូវFolderមួយនៅក្នុងStart Program Menu សំរាប់ដាក់នូវShortCutនោះ។

ប្រសិនបើអ្នកចង់កំណត់នូវព័ត៌មានបន្ថែមដូចជា Author, Company, EULA...អ្នកអាចកំណត់បានដោយចុចMouseស្តាំលើSolutionរបស់យើង ហើយយកProperties នោះអ្នកនឹងអាច់កំណត់បានហើយ។
សង្ឃឹមថាអ្នកទទួលបានជោគជ័យ

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| How to Create File Setup In Visual Studio |