ជាទូទៅ ពេលយើងចង់បិទម៉ាស៊ីនComputer(shutdown)គឺយើងចុចប៊ូតុងStart->Shutdown។ មានអារមណ៍ថាដូចជា ស៊ាំ ឥឡូវនេះជាគន្លឹះមួយដែលសំរាប់ប្តូរការបិទម៉ាស៊ីនComputer។

Context Menu
នេះជាContext Menu វាចេញនៅពេលយើងចុចMouseខាងស្តាំ។ជំហានន្ទាប់ខាងក្រោមនេះជាវិធីធ្វើដោយប្រើRegedit Key៖
  1. សូមចូលទៅកាន់ Regedit.exeដោយ ចុចsearch រកពាក្យ Regedit ឬ អាចចុច RunរួចវាយRegedit​ រួចចុចEnter Key។
  2. យើងនឹបានផ្ទាំងWindowsមួយដូចរូប។បន្ទាប់មកចូលទៅកាន់ HKEY_CLASSES_ROOT -> DesktopBackground ->Shell ។

  3. Regedit Widows
  4. ចុចMouseស្តាំលើKey Shell ដើម្បីបង្កើតKeyមួយថ្មី ដោយយក New -> Key រួចដាក់ឈ្មោះ ថា Shutdown (វានឹងបង្ហាញពាក្យShutdownលើContext Menu)។ នៅផ្នែកខាងស្តាំ(Right Panel)សូមចុចMouseស្តាំ យកពាក្យNew -> String Value រួចដាក់ឈ្មោះ ថា icon។ កំណត់តម្លៃរបស់string valueនោះ ដោយដាក់ទីតាំងនិងឈ្មោះរបស់iconដែលចង់បង្ហាញលើContext Menu។ ឧទាហរណ៍៖ Value:D:\My Icon\shutdown.ico។អ្នកអាចដាក់iconរបស់Computerក៏បានដោយកំណត់តម្លៃវា Value:shell32.dll,-329។ បន្ទាប់មក សូមបង្កើតString Valueមួយទៀត ដោយដាក់ឈ្មោះថា Position រួចកំណត់តម្លៃវា Value:Bottom ឬ Top ក៏បាន។

  5. Subkey Command
  6. ចុចលើKey Shutdownដែលបានបង្កើតក្នុងជំហានទី៣ ដោយប្រើMouseស្តាំ ដើម្បីបង្កើតKeyមួយ រួយដាក់ឈ្មោះថា command។ នៅផ្ទាំងខាងស្តាំ មានString Value មួយដែលមានឈ្មោះថា Default។សូមកំណត់តម្លៃString Value នោះដោយ Value:shutdown.exe -s -t 00 -f​ ។
  7. អ្នកនឹងទទួលបាននូវContext Menu ដែលមានរូបដូចខាងក្រោម។
  8. Complete Context Menu

ចំពោះការRestartវិញ សូមប្តូរតម្លៃរបស់ Defaultនៅក្នុងCommand Key ទៅជាValue:shutdown.exe -r -t 00 -f​ ហើយប្តូរតម្លៃរបស់icon ទៅជាValue:shell32.dll,-221។ កុំភ្លេចប្តូរឈ្មោះរបស់Shutdown Key ទៅជាRestartផង។

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀបដាក់Shutdown, Restart លើContext Menu |