ភាសាកម្មវិធី ឬ programming language ត្រូវបានគេយល់ថា មិនអាចខ្វះបាន នោពេលខាងមុខ ដោយសារការរីកចំរើនខាងវិស័យ បច្ចេកវិទ្យានេះហើយ។
អ្នកប្រហែលជាបានដឹងហើយថា ភាសាកម្មវិធី មានច្រើន តែតាមរយៈការសិក្សា របាយការណ៍មួយបានបង្ហាញពីភាពពេញនិយម និង តំរូវការរបស់វា ក្នុងបង្កើតជា ប្រព័ន្ធ ឬ កម្មវិធីនានា។
1. Java កំពុងតែនាំមុខគេ ដោយនេះក៏ដោយសារ ចំនួនអ្នកប្រើប្រាស់android មានច្រើន ហើយ វា (java) ត្រូវបានគេប្រើប្រាស់សម្រាប់បង្កើតជាកម្មវិធីដំណើរការលើ ប្រព័ន្ធ android.
2. C# ជាភាសាដែលបានបង្កើតឡើងដោយ Microsoft 's DOTNET software framework។ វាឈរនៅលំដាប់លេខ២ ព្រោះថា វាមានភាពងាយស្រួល ហើយវាមានរបៀបសរសេរ (syntax) ភាគច្រើនស្រដៀងនឹង C និង C++។ តែភាសាមួយនេះ វាមិនមែនជាលក្ខណៈ open source ដូចជា java ឡើយ។
3. PHP ជាភាសាមួយ មានលក្ខណៈ ligh weight។ បើគេនិយាយឲ្យចំ វាគឺ ជា scripting language។ វាមានការពេញនិយមពេញពិភពលោក ដោយសារវាជាប្រភេទ open source លើសពីនេះទៀត សូម្បីតែ websiteដែលល្បីដូចជា facebook ក៏ប្រើប្រាស់វាដែរ។
4. Python វាមានការទាក់ទាញក្នុងពេលខ្លី តែទោះបីយ៉ាងនេះក៏ដោយ developers ខ្លះក៏ប្រើប្រាស់សម្រាប់បង្កើតជា system ឬ software ផងដែរ។ វាបានផ្តល់នូវ security point យ៉ាងច្រើន ជាមួយនឹង framework របស់វា។
5. SQL នេះវាចាំបាច់សម្រាប់គ្រប់គ្នា ពីព្រោះថា បើគ្មាន វា (SQL) នេះទេ កម្មវិធីដែលបានបង្កើតដោយភាសាកម្មវិធីខាងលើ គឺមិនអាចទៅរួចឡើយ។ វាធ្វើការងារជាមួយ database សម្រាប់ទាញយក បញ្ចូលថ្មី កែប្រែ ឬ លុប និងបង្កើតជា report ជាដើម។
Related Posts
LibreOffice 5.1 រចនា Interfaceទាក់ទាញជានឹងមុខងារថ្មី [Redesigned UI]
11 Feb 2016undefinedកាលពីពេលថ្មីនេះ The Document Foundation non-profit Organization បានប្រកាសដាក់ឲ្យdownload នូវ Lib...Read more »
ក្រុមហ៊ុន Microsoft កំពុងសាកល្បងដាក់Datacenter របស់ខ្លួនទៅក្រោមបាតសមុទ្រ [Datacenter Uderwater]
03 Feb 2016undefinedDatacenter គឹសំខាន់ណាស់សំរាប់ស្ថាប័នមួយដែលមិនអាចខ្វះបាន ហើយយើងដឹងហើយវាត្រូវការសីតុណ្ហភាពមួយដែលត្...Read more »
Apple ទិញយកកម្មវិធីដែលអាចប្រាប់ពីអារម្មណ៍របស់អ្នកប្រើប្រាស់តាមរយៈទឹកមុខរបស់គេ[AI- tell people’s emotions]
11 Jan 2016undefinedក្រុមហ៊ុនបាននិងកំពុងទាក់ទងជាមួយបណ្តាក្រុមហ៊ុននានាជាច្រើនដែលមាននូវកម្មវិធីសំរាប់ចាប់និងវិភាគផ្ទៃម...Read more »