
អ្នកដែលប្រើប្រាស់ទូរស័ព្ទប្រភេទ smart phone គេប្រហែលជាបានដឹងថា គេអាចកែប្រែរូបភាពរបស់គេដែលបានថតនោះ បានយ៉ាងងាយដោយប្រើប្រាស់កម្មវិធីរបស់smart phone។ គេអាចdownloadវា ហើយប្រើប្រាស់សំរាប់ការកែប្រែរូបថតឲ្យមានលក្ខណៈល្អ ស្អាត មានពណ៌ធម្មជាតិត សម៉ត់ខៃ...។
ក្នុងអត្ថបទនេះ អាយធីជនបទ សូមលើកពីការកែប្រែ លើរូបភាពនៅលើម៉ាស៊ីនComputer ដោយប្រើប្រាស់កម្មវីធី Adobe Photoshop។ យើងសូមលើកអំពីការកែប្រែពណ៌របស់រូបភាព ដែលមានលក្ខណៈរូ៉ម៉េនទិចជាងរូបភាពមុន។

ចាប់ផ្តើមដោយបើកកម្មវិធីAdobe Photoshop រួច Open យករូបភាពណាមួយ។ បន្ទាប់មក នៅផ្នែកខាងស្តាំ ឈរលើ Layer Windows ចុច Create a new Fill or Adjustment Layer --> Selective Color... រួចកំណត់តំលៃរបស់ពណ៌តាមរូបខាងក្រោម៖

បន្តដោយចុច Create a new Fill or Adjustment Layer --> Curvse... រួចកំណត់តំលៃរបស់ពណ៌តាមរូបខាងក្រោម៖

រូបភាពរបស់អ្នកគួរតែមានទំរង់បែបនេះ
ុ
បន្តដោយចុច Create a new Fill or Adjustment Layer --> Gradient.. រួចកំណត់តំលៃរបស់ពណ៌តាមរូបខាងក្រោម៖ #b25998 និង #ffffff។ បន្តដោយចុច Create a new Fill or Adjustment Layer --> Solid Color. រួចកំណត់តំលៃរបស់ពណ៌តាមរូបខាងក្រោម៖ #b69595
ុ
បន្តដោយចុច Create a new Fill or Adjustment Layer --> Gradient.. រួចកំណត់តំលៃរបស់ពណ៌តាមរូបខាងក្រោម៖

លទ្ធផល

