កាលពីប្រកាសមុន យើងបានផ្សាយអត្ថបទមួយទាក់ទងនឹងរបៀបផ្លាស់ប្តូរKeyboard LayoutជាមួយVBA (Ms Access) ឥឡូវនេះ យើងសូមលើជូននូវប្រកាសមួយទៀត ដែលដូចគ្នាដែរ តែប្រើប្រាស់ជាមួយភាសា VB.Net (Visual Studio)។
ជាកការពិតកម្មវីធីដែលបានDevelopឡើងក្នុងពេលបច្ចុប្បន្នកាន់មានលក្ខណៈពិសេសឡើង និង អាចជួយសំរួលដល់ការងាររបស់Userបានជាច្រើន។ ជាក់ស្តែង ដូចការដែលUserត្រូវបញ្ជូលទិន្នន័យដែលជាអក្សរខ្មែរផង(Khmer Unicode) និង​អក្សរEnglishផង នោះUserមិនចាំបាច់ចុចKeyបញ្ជាដើម្បីផ្លាស់ប្តូរKeyboard Layoutទេ។ ខាងក្រោមនេះ ជាកូដសំរាប់ធ្វើការផ្លាស់ប្តូរKeyboard Layoutដោយស្វ័យប្រវត្តិនៅពេលដែលវាទាមទារឲ្យUserបញ្ជូលទិន្នន័យជាអក្សរខ្មែរ(Khmer Unicode)។

ឧបមាថា នៅលើម៉ាស៊ីនComputerរបស់អ្នកបានដំឡើងនូវKeyboard Layoutចំនួន២ គឺ Khmer Unicode និង English United States មួយ ដូចនេះ យើងអាចសរសេរកូដបានដូចខាងក្រោម ក្នុងករណីKeyboard English United States ស្ថិតនៅលំដាប់ទី០ (មើលរូប)៖


Application.CurrentInputLanguage = InputLanguage.InstalledInputLanguages.Item(0) សំរាប់ផ្លាស់ប្តូរKeyboard LayoutទៅជាEnglish United States
Application.CurrentInputLanguage = InputLanguage.InstalledInputLanguages.Item(1) សំរាប់ផ្លាស់ប្តូរKeyboard LayoutទៅជាKhmer Unicode

►►សូមអរគុណរាល់ការចូលរួមCommentរបស់អ្នក!

 
Top
Don't You Think this Awesome Post should be shared ??
| របៀបផ្លាស់ប្តូរKeyboard LayoutជាមួយVB.Net (Visual Studio) |